នាងចណ្ឌាលី ដែលព្រះមហាមោគ្គល្លានមានខ្លួនអប់រំហើយ ទ្រទ្រង់នូវសរីរៈជាទីបំផុត បានដាស់តឿនហើយ ក៏ថ្វាយបង្គំព្រះបាទាព្រះគោតមដ៏មានយស ក៏ស្រាប់តែមេគោ បុះនាងចណ្ឌាលី ដែលកំពុងផ្គងអញ្ជលីថ្វាយបង្គំនូវព្រះសម្ពុទ្ធ អ្នកធ្វើនូវពន្លឺក្នុងទីងងឹតនោះ
នាងចណ្ឌាលី បានដល់នូវឫទិ្ធនៃទេវតា ចូលមកគាល់ (នូវព្រះមហាមោគ្គល្លាន) ជាព្រះខីណាស្រព ប្រាសចាកធូលី មិនមានតណ្ហា (ហើយនិយាយថា) បពិត្រលោកមានព្យាយាម មានអានុភាពច្រើន យើងខ្ញុំសូមថ្វាយបង្គំលោក។
(ព្រះថេរៈសួរថា) ម្នាលទេវធីតា មានគុណល្អ នាងជាអី្វ មានសម្បុរដូចជាមាស មានសរីរៈដ៏ភ្លឺ មានយសធំ ចុះមកអំពីវិមានប្រកបដោយវិចិត្រដ៏ច្រើន មានពួកស្រីអប្សរ ចោមរោម មកថ្វាយបង្គំអាត្មាដូច្នេះ។
(នាងចណ្ឌាលីទេវធីតា តបថា) បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំឈ្មោះចណ្ឌាលី ដែលលោកម្ចាស់មានសេចកី្តព្យាយាម បញ្ជូនទៅឲ្យថ្វាយបង្គំព្រះបាទានៃព្រះគោតម ជាព្រះអរហន្តដ៏មានយស លុះខ្ញុំថ្វាយបង្គំព្រះបាទាហើយ ក៏ច្យុតអំពីកំណើតនៃនាងចណ្ឌាលី មកកាន់វិមានដ៏ប្រសើរដោយប្រការទាំងពួង កើតឡើងក្នុងនន្ទនឧទ្យាន មានស្ត្រីអប្សរ ១ ពាន់ ចោមរោម