​(​ព្រះ​ថេរៈ​សួរ​ថា​)​ ​ម្នាលនាង​ឧបោស​ថា​ ​នាង​នៅក្នុង​វិមាន​នេះ​ ​អស់​កាលយូរ​ប៉ុន្មាន​ ​ម្នាល​ទេវធីតា​ ​អាត្មា​សួរ​នាង​ហើយ​ ​នាង​ចូរ​ប្រាប់​មក​ ​បើ​នាង​ដឹង​ប្រមាណ​អាយុ​។​
 (​ទេវតា​តប​ថា​)​ ​បពិត្រ​ព្រះ​ថេរៈ​ជា​អ្នកប្រាជ្ញ​ធំ​ ​ខ្ញុំ​ឋិតនៅ​ក្នុង​វិមាន​នេះ​ ​៦​ ​ហ្មឺន​ឆ្នាំ​ ​ច្យុត​អំពី​វិមាន​នេះ​ហើយ​ ​នឹង​ទៅ​កើតជា​មួយ​នឹង​ពួក​មនុស្ស​។​
 (​ព្រះ​ថេរៈ​ពោល​ថា​)​ ​ម្នាលនាង​ឧបោស​ថា​ ​នាង​កុំ​ខ្លាច​ឡើយ​ ​នាង​គឺ​ព្រះសម្ពុទ្ធ​ទ្រង់ព្យាករ​ហើយ​ ​ថា​ជា​ស្ត្រី​បាន​ដល់​សោតៈ​ ​សម្រេច​គុណវិសេស​ហើយ​ ​ទុគ្គតិ​ ​នាង​បាន​លះបង់​ហើយ​។​

​ចប់​ ​ឧបោសថ​វិមាន​ ​ទី៧​។​


​សុ​និទ្ទា​វិមាន​ ​ទី៨​


 [​២៥​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវតា​ ​នាង​មាន​សម្បុរ​ល្អ​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់​ ​ដូច​ផ្កាយព្រឹក​ ​ឋិតនៅ​ ​ព្រោះ​ហេ​តុ​អី្វ​ ​បាន​ជា​នាង​មាន​សម្បុរ​បែប​នោះ​។​បេ​។​ ​បាន​ជា​នាង​មាន​សម្បុរ​ភ្លឺច្បាស់​សព្វ​ទិស​។​
​ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ជន​ទាំងឡាយ​បាន​ស្គាល់​នូវ​ខ្ញុំ​ថា​ ​សុ​និទ្ទា​ ​ខ្ញុំ​ជា​ឧបាសិកា​នៅក្នុង​ក្រុង​រាជគ្រឹះ​ ​បរិបូណ៌​ដោយ​សទ្ធា​ ​និង​សីល​ ​ត្រេកអរ​ក្នុង​ការចែក​រំលែក​នូវ​ទាន​សព្វកាល​ ​
ថយ | ទំព័រទី ៤៥ | បន្ទាប់