រាំច្រៀងសប្បាយ ហើយនាងសុតា បាននិយាយនឹងនាងលតាថា ខ្ញុំសួរនាង ម្នាលនាង អ្នកទ្រទ្រង់កម្រងផ្កាឧប្បល ទ្រទ្រង់ប្រដាប់ត្រចៀក មានសម្បុរស្បែកល្អដូចមាស មានភ្នែកប្រកបដោយស្នាមក្រហមលឿង ល្អដូចអាកាស (ដែលផុតចាកពពក) ជាស្ត្រីមានអាយុវែង យសរបស់នាង តើបុណ្យអី្វតាក់តែងឲ្យ ម្នាលនាងដ៏ចំរើន នាងជាទីស្រឡាញ់បំផុតរបស់បី្ត នាងល្អឆើតឆាយដោយរូប ជាស្ត្រីឈ្លាស ក្នុងការរាំ ច្រៀង ប្រគំ តើដោយបុណ្យដូចម្តេច ម្នាលនរនារី នាងដែលយើងសួរហើយ ចូរ ប្រាប់យើង។
(នាងលតាឆ្លើយថា) ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសា ក្នុងត្រកូលមានភោគៈដ៏លើសលុប ខ្ញុំមិនមានសេចកី្តក្រោធ ប្រព្រឹត្តតាមអំណាចស្វាមី មិនប្រមាទក្នុងឧបោសថ ជាមនុស្សនៅក្មេង មិនទាន់ចាស់ មានចិត្តជ្រះថ្លា បានញុំាងបី្ត ឲ្យប្រោសប្រាណ បានញុំាងទេវតាដ៏ប្រសើរ គឺឪពុកក្មេក ម្តាយក្មេក (និងបងប្អូនខាងបី្ត) ព្រមទាំងខ្ញុំប្រុស ខ្ញុំស្រីឲ្យត្រេកអរ យសរបស់ខ្ញុំ ខ្ញុំបានធ្វើហើយក្នុងកាលនោះ ខ្ញុំនោះបានដល់នូវសេចកី្តវិសេសក្នុងហេតុ ៤ យ៉ាងគឺ