(ព្រះឥន្ទសួរថា) ម្នាលនាងភទ្ទា ទេវតានេះ ត្រូវជាអី្វនឹងនាង ក៏មកប្រឹក្សាជាមួយនាង ទាំងសម្បុររុងរឿងកន្លងពួកទេវតាជាន់តាវតឹ្តង្ស។
(នាងភទ្ទាឆ្លើយថា) បពិត្រព្រះអង្គជាធំជាងទេវតា កាលពីដើម ទេវតានោះ កើតជាមនុស្ស ក្នុងភពនៃមនុស្ស បានជាភរិយារបស់ព្រះអង្គ ជាមួយនឹងខ្ញុំផង ហើយត្រូវជាប្អូនខ្ញុំព្រះអង្គផង បានឲ្យទានទាំងឡាយ ចំពោះសង្ឃ មានបុណ្យធ្វើហើយ ទើបបានរុងរឿងដូច្នេះ។
(ព្រះឥន្ទពោលថា) ម្នាលនាងភទ្ទា កាលពីដើម ប្អូនស្រីរុងរឿងដោយធម៌ជាងនាង ព្រោះបានញុំាងទក្ខិណាទាន ឲ្យដំកល់នៅស៊ប់ចំពោះសង្ឃ មានផលរាប់មិនបាន ដ្បិតព្រះពុទ្ធគង់លើភ្នំគិជ្ឈកូដ ខ្ញុំបានសួរនូវផលនៃការចែករំលែក ចំពោះបុគ្គលដែលគេឲ្យទានទៅមានផលច្រើន ខ្ញុំបានសួរព្រះពុទ្ធអំពីបុណ្យ ដែលឲ្យផលក្នុងបច្ចុប្បន្ន របស់មនុស្សទាំងឡាយអ្នកឲ្យទាន ជាសត្វប្រាថ្នាបុណ្យ ចំពោះពួកបុគ្គល ដែលគេឲ្យទានទៅ មានផលច្រើន កាលព្រះពុទ្ធជ្រាបច្បាស់នូវផលនៃកម្ម គឺវិបាកនៃការចែករំលែកចំពោះពួកបុគ្គលដែលគេឲ្យទានទៅមានផលច្រើន ដោយព្រះអង្គឯង ហើយព្យាករបញ្ហានោះដល់ខ្ញុំ បុគ្គល ៤ ពួក អ្នកដល់នូវមគ្គ និងបុគ្គល ៤ ពួកតាំងនៅក្នុងផល នេះឯងហៅថា សង្ឃ លោកប្រតិបតិ្តត្រង់ ប្រកបដោយប្រាជ្ញា និងសីល