​(​ព្រះ​អនុ​រុទ្ធ​ត្ថេ​រសួ​រថា​)​ ​វិមាន​ដែល​នាង​បាន​ហើយ​ ​ដោយ​អនុមោទនា​ដ៏​បរិសុទ្ធ​នោះ​ឯង​ ​ជាទី​អស្ចារ្យ​ ​គួរ​រមិលមើល​ ​ម្យ៉ាងទៀត​ ​នារី​ណា​ ​បាន​ឲ្យ​នូវ​ទាន​ ​នាង​ចូរ​ប្រាប់​នូវ​គតិ​របស់​នារី​នោះ​ ​តើ​ទៅ​កើត​ក្នុង​ទីណា​។​
 (​ទេវតា​ឆ្លើយ​ថា​)​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ស្រី​សំឡាញ់​របស់ខ្ញុំ​ណា​ ​បាន​ឲ្យ​ជាង​ធ្វើ​មហាវិហារ​ដើម្បី​សង្ឃ​ ​ស្រី​សំឡាញ់​នោះ​ ​(​គឺ​នាងវិសាខា​)​ ​ជា​ស្ត្រី​មានធម៌​ដឹង​ច្បាស់​ ​បាន​ឲ្យ​ទាន​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ទេវលោក​ជាន់​និម្មានរតី​ ​បាន​ជាប​ជា​បតី​នៃ​ទេវរាជ​ឈ្មោះ​ ​សុ​និម្មិត​ ​លោកម្ចាស់​សួររក​នូវ​នារី​ណា​ថា​ ​នារី​នោះ​ទៅ​កើត​ក្នុង​ទីណា​ ​ផល​នៃ​កម្ម​របស់​នារី​នោះ​ ​មិន​គប្បី​គិត​ឡើយ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​បាន​ដោះស្រាយ​តាម​សេចក្តី​ពិត​ ​មិន​ប្រែប្រួល​ ​ព្រោះហេតុនោះ​ ​លោកម្ចាស់​ចូរ​បបួល​ពួក​ជន​ដទៃ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ត្រេកអរ​ឲ្យ​ទាន​ចំពោះ​សង្ឃ​ផង​ ​អ្នក​ទាំងឡាយ​ ​ចូរ​មានចិត្ត​ជ្រះថ្លា​ស្តាប់ធម៌​ផង​ ​ការបាន​អត្តភាព​ជា​មនុស្ស​ ​ដែលគេ​កម្រ​បាន​ដោយ​ងាយ​ ​អ្នក​ទាំងឡាយ​ ​ក៏បាន​ហើយ​ ​ព្រះពុទ្ធ​មាន​សំឡេង​ដូច​ព្រហ្ម​ ​មាន​ព្រះ​ចម្មា​ដូច​មាស​ ​ជា​អធិបតី​ក្នុង​ផ្លូវ​ ​បាន​សំដែង​នូវ​ទាន​ជា​ផ្លូវ​ណា​ ​
ថយ | ទំព័រទី ៩៣ | បន្ទាប់