យវបាលកវិមាន ទី៧
[៧១] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរធ្វើដោយកែវមណី។បេ។ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។
ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា
ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាអ្នកថែរក្សានូវស្រែនៃស្រូវដំណើប ខ្ញុំបានឃើញភិក្ខុដែលមានធូលី គឺកិលេសទៅប្រាសហើយ មានហ្ឫទ័យថ្លាមិនល្អក់ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេននំមួយចំណែកដល់ភិក្ខុនោះដោយដៃរបស់ខ្លួន លុះប្រគេនដុំនំរួចហើយ ក៏រីករាយក្នុងព្រៃនន្ទនៈ
ហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។
ចប់ យវបាលកវិមាន ទី៧។
កុណ្ឌលីវិមាន ទី៨
[៧២] (ព្រះមោគ្គល្លានសួរថា) អ្នកមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា ស្លៀកដណ្តប់ល្អ មានប្រដាប់ត្រចៀកល្អ មានសក់ និងពុកចង្កាកាត់កោរហើយ