​ខ្ញុំ​បាន​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​អស់​ថ្ងៃទី​ ​១៤​ ​ទី​ ​១៥​ ​និង​ទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​បាន​សង្រួម​ក្នុង​សីល​ទាំងឡាយ​សព្វកាល​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​សង្រួម​ចាក​មុសាវាទ​ ​ឆ្ងាយ​ចាក​ការ​លួច​ ​ចាក​ការប្រព្រឹត្តិ​កន្លង​ ​(​ចិត្ត​ស្វាមី​)​ ​និង​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​ត្រេកអរ​ក្នុង​សិក្ខាបទ​ទាំង​ ​៥​ ​ឈ្លាសវៃ​ក្នុង​អរិយសច្ច​ ​ជា​ឧបាសិកា​របស់​ព្រះ​គោតម​ ​ព្រះអង្គ​មាន​បញ្ញាចក្ខុ​ ​មានយស​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​។​បេ​។​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​សោ​ណ​ទិ​ន្នា​វិមាន​ ​ទី៦​។​


​ឧបោសថ​វិមាន​ ​ទី៧​


 [​២៤​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវតា​ ​នាង​ដែល​មាន​សម្បុរ​ល្អ​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់​ ​ដូច​ផ្កាយព្រឹក​ឋិតនៅ​ ​ដោយ​ហេ​តុ​អី្វ​ ​បាន​ជា​នាង​មាន​សម្បុរ​បែប​នោះ​។​បេ​។​ ​បាន​ជា​នាង​មាន​សម្បុរ​ភ្លឺច្បាស់​សព្វ​ទិស​។​
 ទេវតា​នោះ​ ​ដែល​ព្រះ​មោគ្គល្លាន​សួរ​ហើយ​ ​មានចិត្ត​ត្រេកអរ​។​បេ​។​ ​នូវ​ផល​នៃ​កម្ម​នេះ​ថា​
 ជន​ទាំងឡាយ​បាន​ស្គាល់​នូវ​ខ្ញុំ​ថា​ ​ឧបោស​ថា​ ​ខ្ញុំ​ជា​ឧបាសិកា​នៅក្នុង​សាកេ​ត​នគរ​ ​
ថយ | ទំព័រទី ៤៣ | បន្ទាប់