(ព្រះថេរៈសួរថា) ម្នាលនាងឧបោសថា នាងនៅក្នុងវិមាននេះ អស់កាលយូរប៉ុន្មាន ម្នាលទេវធីតា អាត្មាសួរនាងហើយ នាងចូរប្រាប់មក បើនាងដឹងប្រមាណអាយុ។
(ទេវតាតបថា) បពិត្រព្រះថេរៈជាអ្នកប្រាជ្ញធំ ខ្ញុំឋិតនៅក្នុងវិមាននេះ ៦ ហ្មឺនឆ្នាំ ច្យុតអំពីវិមាននេះហើយ នឹងទៅកើតជាមួយនឹងពួកមនុស្ស។
(ព្រះថេរៈពោលថា) ម្នាលនាងឧបោសថា នាងកុំខ្លាចឡើយ នាងគឺព្រះសម្ពុទ្ធទ្រង់ព្យាករហើយ ថាជាស្ត្រីបានដល់សោតៈ សម្រេចគុណវិសេសហើយ ទុគ្គតិ នាងបានលះបង់ហើយ។
[២៥] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរល្អ ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក ឋិតនៅ ព្រោះហេតុអី្វ បានជានាងមានសម្បុរបែបនោះ។បេ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃកម្មនេះថា
ជនទាំងឡាយបានស្គាល់នូវខ្ញុំថា សុនិទ្ទា ខ្ញុំជាឧបាសិកានៅក្នុងក្រុងរាជគ្រឹះ បរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករំលែកនូវទានសព្វកាល

ចប់ ឧបោសថវិមាន ទី៧។
សុនិទ្ទាវិមាន ទី៨