​ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ ​ក្នុង​ពួក​បុគ្គល​មានចិត្ត​ត្រង់​ ​បាន​ឲ្យ​គ្រឿង​ស្លៀកដណ្តប់​ ​ភត្ត​ ​សេនាសនៈ​ ​និង​គ្រឿង​ប្រទីប​ ​បាន​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​អស់​ ​ថ្ងៃទី​ ​១៤​ ​ទី​ ​១៥​ ​និង​ទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​ជា​អ្នក​សង្រួម​ក្នុង​សីល​ទាំងឡាយ​សព្វកាល​ ​វៀរចាក​បាណាតិបាត​ ​សង្រួម​ចាក​មុសាវាទ​ ​ឆ្ងាយ​ចាក​ការ​លួច​ ​ការប្រព្រឹត្តិ​កន្លង​ ​(​ចិត្ត​ស្វាមី​)​ ​និង​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​ត្រេកអរ​ក្នុង​សិក្ខាបទ​ទាំង​ ​៥​ ​ឈ្លាសវៃ​ក្នុង​អរិយសច្ច​ ​ជា​ឧបាសិកា​របស់​ព្រះ​គោតម​ ​ព្រះអង្គ​មាន​បញ្ញាចក្ខុ​ ​មានយស​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែប​នោះ​។​បេ​។​ ​បាន​ជា​ខ្ញុំ​មាន​សម្បុរ​ភ្លឺច្បាស់​សព្វ​ទិស​។​

​ចប់​ ​សុ​និទ្ទា​វិមាន​ ​ទី៨​។​


​សុ​ទិ​ន្នា​វិមាន​ ​ទី៩​


 [​២៦​]​ ​(​ព្រះ​មោគ្គល្លាន​សួរ​ថា​)​ ​ម្នាល​ទេវតា​ ​នាង​មាន​សម្បុរ​ល្អ​ ​ញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់​ ​ដូច​ផ្កាយព្រឹក​ ​ឋិតនៅ​ ​ព្រោះ​ហេ​តុ​អី្វ​ ​បាន​ជា​នាង​មាន​សម្បុរ​បែប​នោះ​។​បេ​។​ ​បាន​ជា​នាង​មាន​សម្បុរ​ភ្លឺច្បាស់​សព្វ​ទិស​។​
ថយ | ទំព័រទី ៤៦ | បន្ទាប់