ភិក្ខាទាយិកាវិមាន ទី១០
[២៧] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរល្អ ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក ឋិតនៅ ព្រោះហេតុអី្វ បានជានាងមានសម្បុរបែបនោះ។បេ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃកម្មនេះថា
ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឃើញព្រះពុទ្ធប្រាសចាកធូលី គឺរាគៈ មានព្រះហ្ឫទ័យថ្លា មិនល្អក់ មានចិត្តជ្រះថ្លា បានថ្វាយចង្ហាន់ដល់ព្រះអង្គ ដោយដៃរបស់ខ្លួន ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ។បេ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស។
ចប់ ភិក្ខាទាយិកាវិមាន ទី១០។
ទុតិយភិក្ខាទាយិកាវិមាន ទី១១
[២៨] (ព្រះមោគ្គល្លានសួរថា) ម្នាលទេវតា នាងមានសម្បុរល្អ ញុំាងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក ឋិតនៅ ព្រោះហេតុអី្វ បានជានាងមានសម្បុរបែបនោះ។បេ។