​លុះ​បាន​ធ្វើអំពី​ជាកុសល​ប្រាកដ​ដូច្នេះ​ ​ក្នុង​ជីវ​លោក​ហើយ​ ​ទើបបាន​ចំណែក​នៃ​ភព​ ​ប្រកបដោយ​សម្បតិ្ត​ទិព្វ​វិសេស​ ​ដល់​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​ក្នុង​បរលោក​ ​បាន​ដល់​នូវ​ឫទ្ធិ​នៃ​ទេវតា​ ​មក​កើត​ក្នុង​សុគតិ​ ​មាន​វិមាន​ប្រាសាទ​ដ៏​ប្រសើរ​ ​ជាទី​រីករាយ​នៃ​ចិត្ត​ ​មាន​ពួក​ស្ត្រី​អប្សរ​ហែហម​ ​ពួក​ទេវតា​ដែល​មាន​ពន្លឺ​ខ្លួនឯង​ ​រមែង​ត្រេកអរ​នឹង​ខ្ញុំ​ ​ដែល​មាន​អាយុវែង​ ​មកកាន់​ទេវវិមាន​។​

​ចង់​ ​បល្លង្ក​វិមាន​ ​ទី៣​។​


​លតា​វិមាន​ ​ទី៤​


 [​៣២​]​ ​ពួក​ទេវតា​ ​ឈ្មោះ​លតា​ ​១​ ​សជ្ជា​ ​១​ ​បវរា​ ​១​ ​អ​ច្ឆិ​មុ​តី​ ​១​ ​សុតា​ ​១​ ​ជា​ធីតា​ ​នៃ​ស្តេច​វេស្សវ័ណ​ ​ជា​ស្តេច​ប្រសើរ​ ​មាន​សិរី​ ​ជា​ធីតា​ដ៏​រុងរឿង​ ​មាន​ប្រាជ្ញា​ល្អ​ ​ដោយ​គុណធម៌​ទាំងឡាយ​ ​ពួក​នារី​ទាំង​ ​៥​ ​នាក់​ ​បាន​ទៅកាន់​ស្ទឹង​ ​ដែល​មាន​ទឹក​ត្រជាក់​ ​មាន​ផ្កា​ឧប្បល​ ​ជាទី​ក្សេម​ ​ដើម្បី​ងូត​ ​ក្នុង​ហិមវន្ត​ប្រទេស​នេះ​ ​លុះ​ពួក​ទេវតា​ទាំងនោះ​ ​បាន​ងូតទឹក​ក្នុង​ស្ទឹង​នោះ​រួចហើយ​ ​ក៏​រីករាយ​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់