​ធើ្វ​មិន​ឲ្យ​ដាច់​ក្នុង​សិក្ខាបទ​ ​ជា​កូន​ប្រសា​រក្នុង​ត្រកូល​ដទៃ​ ​ជា​ឧបាសិកា​នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ​ដ៏​មាន​សិរី​។​ ​ភិក្ខុ​បរិបូណ៌​ដោយ​សីល​ ​ចូល​ទៅកាន់​ស្រុក​ដើម្បី​បិណ្ឌបាត​ ​ជា​អ្នក​សង្រួម​ចក្ខុ​ ​មានស្មារតី​ ​គ្រប់គ្រង​ទ្វារ​ ​បិទ​បំាង​កាយ​ដោយ​ប្រពៃ​ ​ត្រាច់​ទៅតាម​លំដាប់​ច្រក​ ​បាន​ទៅកាន់​លំនៅ​របស់​នាង​នោះ​។​ ​បពិត្រមហារាជ​ ​សេចក្តី​ចំរើន​ ​ចូរ​មានដល់​ព្រះអង្គ​ ​នាង​ឧត្តរា​ ​បានឃើញ​ភិក្ខុ​នោះ​ហើយ​ ​បាន​ប្រគេន​នូវ​បានីយ​ករ​ក​ ​(​តម្រងទឹក​)​ ​ដ៏​ពេញ​ផង​ ​នូវ​នំ​ទំាង​ឡាយ​ដ៏​វិចិត្រ​ផង​ ​(​ហើយ​ឧទិ្ទស​ផល​មក​ឲ្យ​ខ្ញុំ​យ៉ាងនេះ​ថា​)​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បិតា​របស់ខ្ញុំ​ ​ចែកឋាន​ទៅ​ហើយ​ ​ទាន​នេះ​ ​សូម​សម្រេច​ដល់​បិតា​របស់ខ្ញុំ​នោះ​។​ ​ផល​ក៏​សម្រេច​ ​ក្នុង​ពេល​ជាលំដាប់​ដែល​ឧទិ្ទស​ហើយ​ ​ខ្ញុំ​ជា​អ្នក​បានកាម​តាម​បា្រ​ថ្នា​ ​បរិភោគ​ដូចជា​សេ្តច​វេស្សវ័ណ​។​ ​បពិត្រ​អរិន្ទម​មហារាជ​ ​ព្រះអង្គ​អ្នក​ចំរើន​ក្នុង​ដែន​ ​សូម​ព្រះអង្គ​ស្តាប់​នូវ​ដំណើរ​នោះ​ ​ព្រះពុទ្ធ​ ​គេ​ហៅថា​ ​បុគ្គល​ប្រសើរ​ជាង​សត្វលោក​ ​ព្រម​ទំាង​ទេវលោក​ ​បពិត្រ​ព្រះបាទ​អរិន្ទ​មៈ​ ​សូម​ព្រះអង្គ​ ​ព្រម​ទំាង​ព្រះរាជបុត្រា​បុត្រី​ ​ព្រះ​អគ្គជាយា​ ​ដល់​នូវ​ព្រះពុទ្ធ​នោះ​ ​ជាស​រណៈ​ចុះ​។​ ​ពួក​បុរស​បុគ្គល​ ​បាន​ដល់​ព្រះនិព្វាន​ ​ដោយសារតែ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​បពិត្រ​ព្រះបាទ​អរិន្ទ​មៈ​ ​សូម​ព្រះអង្គ​ ​ព្រម​ទំាង​ព្រះរាជបុត្រា​បុត្រី​ ​ព្រះ​អគ្គជាយា​ ​ដល់​នូវ​ធម៌​ ​(​អ​ដ្ឋ​ងិ្គ​កម​គ្គ​)​ ​នោះ​ ​ជាស​រណៈ​ចុះ​។​
ថយ | ទំព័រទី ១១៧ | បន្ទាប់