​ព្រះ​អរិយបុគ្គល​ ​៤​ ​ពួក​ ​ប្រតិបត្តិ​ក្នុង​មគ្គ​ ​ព្រះ​អរិយបុគ្គល​ ​៤​ ​ពួក​ ​ឋិតនៅ​ក្នុង​ផល​ ​ព្រះ​សង្ឃ​ទំា​ងនុ៎ះ​ ​លោក​ជា​អ្នក​ស្លូតត្រង់​ ​តំាំ​ងនៅ​មំា​ក្នុង​បញ្ញា​ ​និង​សីល​ ​បពិត្រ​ព្រះបាទ​អរិន្ទ​មៈ​ ​សូម​ព្រះអង្គ​ ​ព្រម​ទំាំង​ព្រះរាជបុត្រា​បុត្រី​ ​ព្រះ​អគ្គជាយា​ ​ដល់​នូវ​ព្រះសង្ឃ​នោះ​ ​ជាស​រណៈ​ចុះ​។​ ​
 សូម​ព្រះអង្គ​ ​វៀរចាក​បាណាតិបាត​ឲ្យ​ឆាប់​ៗ​ ​សូម​ព្រះអង្គ​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ក្នុង​លោក​ ​សូម​ព្រះអង្គ​ ​កុំ​សោយ​នូវ​ទឹកស្រវឹង​ ​កុំ​មាន​ព្រះ​ឱង្ការ​កុហក​ ​សូម​ព្រះអង្គ​ ​ត្រេកអរ​តែ​នឹង​ព្រះអគ្គមហេសី​របស់​ព្រះអង្គ​។​
 ​(​ព្រះរាជា​ត្រាស់​ថា​)​ ​ម្នាល​យក្ស​ ​អ្នកជា​អ្ន​ក​បា្រ​ថ្នា​សេចក្តី​ចំរើន​ដល់​យើង​ ​ម្នាល​ទេវតា​ ​អ្នកជា​អ្ន​ក​បា្រ​ថ្នា​ប្រយោជន៍​ដល់​យើង​ ​យើង​ធ្វើតាម​ពាក្យ​របស់​អ្នក​ហើយ​ ​អ្នកជា​អាចារ្យ​របស់​យើង​។​ ​យើង​សូម​ដល់​ព្រះពុទ្ធ​ជាស​រណៈ​ផង​ ​ដល់​ព្រះធម៌​ ​ជាស​រណៈ​ផង​ ​ដល់​ព្រះសង្ឃ​ដ៏​ប្រសើរ​ជាង​មនុស្ស​ ​និង​ទេវតា​ ​ជាស​រណៈ​ផង​។​ ​
 យើង​វៀរចាក​បាណាតិបាត​ ​យ៉ាង​ឆាប់រហ័ស​ ​យើង​លះបង់​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ក្នុង​លោក​ ​យើង​លែង​ផឹកទឹក​ស្រវឹង​ ​លែងនិយាយ​កុហក​ ​យើង​ជា​អ្នក​ត្រេកអរ​តែ​នឹង​ប្រពន្ធ​របស់​ខ្លួន​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់