​[​៧៥​]​ ​កាមច្ឆន្ទៈ​ ​ព្យាបាទៈ​ ​ថីនមិទ្ធៈ​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​វិចិកិច្ឆា​ ​រមែង​មិន​មានដល់​ភិក្ខុ​ដោយ​ ​សព្វគ្រប់​។​

​សុ​យា​មន​ត្ថេ​រ​។​


 [​៧៦​]​ ​ការ​ឃើញ​នូវ​ព្រះ​អរិយ​ទំាង​ឡាយ​ ​មាន​អត្តភាព​រៀបចំ​ល្អ​ហើយ​ ​ជា​ការ​ប្រពៃ​ ​(​ព្រោះថា​)​ ​សេចក្តី​សង្ស័យ​ ​រមែង​ដាច់​ ​បញ្ញា​រមែង​ចំរើន​ឡើង​ ​ព្រះ​អ​រិយៈ​ទំាំ​ងនោះ​ ​រមែង​ធ្វើ​សូម្បី​នូវ​ជនពាល​ ​ឲ្យ​ជា​បណ្ឌិត​បាន​ ​ព្រោះហេតុនោះ​ ​ការ​សមាគម​នៃ​សប្បុ​រស​ទំាំង​ឡាយ​ ​ជា​ការ​ប្រពៃ​។​

​សុ​សារ​ទត្ថេ​រ​។​


 [​៧៧​]​ ​កាល​ពួក​សត្វ​កំពុង​ប៉ោង​ឡើង​ ​បណ្ឌិត​តែង​ឱនលំទោន​ ​កាល​ពួក​សត្វ​ធ្លាក់ចុះ​ ​(​ដោយអំណាច​កោសជ្ជៈ​)​ ​បណ្ឌិត​តែង​ប្រឹង​ឡើង​ ​កាល​ពួក​សត្វ​មិនបាន​អប់រំ​ ​(​ព្រហ្មចរិយ​ធម៌​)​ ​បណ្ឌិត​តែង​អប់រំ​ ​កាល​ពួក​សត្វ​ត្រេកអរ​ ​(​ក្នុង​កាមគុណ​)​ ​បណ្ឌិត​មិន​ត្រេកអរ​ទេ​។​

​បិយ​ពា្ជ​ហត្ថេ​រ​។​


 [​៧៨​]​ ​ចិត្ត​នេះ​ ​ក្នុង​កាលមុន​ ​បាន​ត្រាច់​ទៅកាន់​ចារិក​ ​តាម​សេចក្តី​ប្រាថ្នា​ ​តាមចំណង់​ ​តាម​សេចក្តី​ស្រួល​ ​ថ្ងៃនេះ​ ​ខ្ញុំ​នឹង​ផ្ទញ់ផ្ទាល់​ចិត្ត​នោះ​ដោយ​ឧបាយ​ ​ដូចជា​ហ្មដំរី​អ្នក​កាន់​កង្វេរ​ ​សង្កត់សង្កិន​ដំរី​ដែល​ចុះប្រេង​។​

​ហត្ថា​រោ​ហបុ​ត្ត​ត្ថេ​រ​។​

ថយ | ទំព័រទី ១៦០ | បន្ទាប់