​ជា​អ្នក​ដឹក​នំាំ​ពួក​ ​ជាម​ហា​វីរបុរស​ ​ជា​សារថី​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់​ជាង​សារ​ថី​ទំាំង​ឡាយ​ ​ឬ​សេចក្តី​សង្ស័យ​ក្នុង​អរិយមគ្គ​ ​និង​បដិបទា​ ​ក៏​មិន​មានដល់​ខ្ញុំ​ដែរ​។​

​មេ​ឡ​ជិន​ត្ថេ​រ​។​


 [​១២៨​]​ ​ភ្លៀង​ ​រមែង​លេច​ធ្លុះ​នូវ​ផ្ទះ​ដែល​ប្រក់​មិនល្អ​ ​យ៉ាងណាមិញ​ ​រាគៈ​ ​រមែង​ចាក់ធ្លុះ​ចិត្ត​ដែល​មិនបាន​អប់រំ​ល្អ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ភ្លៀង​ ​រមែង​មិន​លេច​ធ្លុះ​នូវ​ផ្ទះ​ដែល​ប្រក់​ល្អ​ ​យ៉ាងណាមិញ​ ​រាគៈ​ ​រមែង​មិន​ចាក់ធ្លុះ​ចិត្ត​ដែល​បាន​អប់រំ​ល្អ​ ​ក៏​យ៉ាងនោះ​ដែរ​។​

​រា​ធ​ត្ថេ​រ​។​


 [​១២៩​]​ ​ជាតិ​របស់ខ្ញុំ​អស់ហើយ​ ​សាសនា​ព្រះ​ជិនស្រី​ ​ខ្ញុំ​បាន​ប្រព្រឹត្ត​ចប់ហើយ​ ​ឃ្នាប​ ​(​បណ្តាញ​នៃ​ទិដ្ឋិ​)​ ​ខ្ញុំ​បាន​លះបង់​ហើយ​ ​តណ្ហា​គ្រឿង​នាំទៅ​កាន់​ភព​ ​ខ្ញុំ​ក៏​ដក​ចោល​ហើយ​ ​កុលបុត្ត​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដើម្បី​ប្រយោជន៍​ដល់​គុណវិសេស​ណា​ ​ប្រយោជន៍​ ​គឺ​ការ​អស់​ទៅ​នៃ​សញ្ញោ​ជ​នៈ​ទំាំង​អស់នោះ​ ​ខ្ញុំ​ក៏បាន​ដល់ហើយ​។​

​សុរា​ធ​ត្ថេ​រ​។​


 [​១៣០​]​ ​ពាក្យសច្ចៈ​ ​ចំពោះ​ស្ត្រី​ណា​ ​ដែលគេ​គប្បី​រក្សា​គ្រប់​កាល​ទំាំង​ពួង​ ​ជា​ពាក្យ​ដែលគេ​រកបាន​ដោយ​ក្រ​ក្រៃលែង​ ​ពួក​ជន​ណា​ ​មិន​ជាប់​ចំពាក់​ចំពោះ​ស្ត្រី​ទំាំ​ងនោះ​ ​ពួក​ជន​នោះ​ ​ឈ្មោះថា​មុនី​ ​រមែង​ដេក​នៅជា​សុខ​។​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់