​រឿង​ឧរគ​ប្រេត​ ​ទី១២​


 [​១២​]​ ​(​ពោធិសត្វ​និយាយ​ថា​)​ ​ពស់​តែង​សក​សំណក​ចាស់​របស់​ខ្លួន​ចោល​ ​ហើយ​លូន​ទៅ​ ​យ៉ាងណាមិញ​ ​(​សត្វ​)​ ​កាលបើ​សរីរៈ​ប្រើការ​មិនកើត​ហើយ​ ​ធ្វើ​នូវ​មរណកាល​ ​ទៅកាន់បរលោក​ ​ក៏​យ៉ាងនោះ​ ​(​ឯស​រី​រៈ​ដែល​នៅសល់​ខាងអាយ​នោះ​ ​)​ ​កាល​គេ​ដុត​ ​ក៏​មិនបាន​ដឹង​ ​(​ធ្វើ​ម្ដេច​នឹង​ដឹង​)​ ​នូវ​សេចក្ដី​ខ្សឹកខ្សួល​របស់​ញាតិ​ទាំងឡាយ​បាន​ ​ហេតុ​នោះ​ ​ខ្ញុំ​មិន​សោកស្ដាយ​សរីរៈ​នុ៎ះ​ឡើយ​ ​ស្រេច​តែ​គតិ​របស់​គេ​។​
 (​មាតា​និយាយ​ថា​)​ ​បុត្រ​របស់ខ្ញុំ​នេះ​ ​ខ្ញុំ​មិនបាន​ហៅ​គេ​មក​អំពី​លោក​នោះ​ ​ខ្ញុំ​មិនបាន​អនុញ្ញាត​ ​គេ​ក៏​ទៅ​អំពី​មនុស្សលោក​នេះ​ ​គេ​មក​យ៉ាងណា​ ​គេ​ក៏​ទៅ​យ៉ាងនោះ​ ​ការ​ទួញ​យំ​ធ្វើអ្វី​ ​ព្រោះ​កិរិយា​ទៅ​នោះ​ ​(​ឯស​រី​រៈ​ដែល​នៅសល់​ខាងអាយ​នោះ​)​ ​គេ​ដុត​ក៏​មិនបាន​ដឹង​ ​(​ធ្វើ​ម្ដេច​នឹង​ដឹង​)​ ​នូវ​សេចក្ដី​ខ្សឹកខ្សួល​របស់​ញាតិ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​មិន​យំទួញ​នឹង​សរីរៈ​នុ៎ះ​ឡើយ​ ​ស្រេច​តែ​គតិ​របស់​គេ​។​
 ​(​ប្អូនស្រី​និយាយ​ថា​)​ ​បើ​ខ្ញុំ​យំ​ ​ខ្ញុំ​នឹង​ទៅជា​ស្គម​ក្នុង​ការ​យំ​នោះ​ ​នឹង​គប្បី​មានផល​ដូចម្ដេច​ដល់​ខ្ញុំ​ ​សេចក្ដី​មិន​ត្រេកអរ​ដ៏​លើសលុប​ ​នឹង​គប្បី​មានដល់​ពួក​ញាតិមិត្ត​ ​និង​អ្នកមាន​ចិត្តល្អ​របស់​យើង​ទាំងឡាយ​ ​(​ឯស​រី​រៈ​ដែល​សល់​នៅ​ខាងអាយ​នោះ​)​ ​កាល​គេ​ដុត​ក៏​មិនបាន​ដឹង​ ​(​ធ្វើ​ម្ដេច​នឹង​ដឹង​)​ ​នូវ​សេចក្ដី​ខ្សឹកខ្សួល​របស់​ញាតិ​ទាំងឡាយ​
ថយ | ទំព័រទី ១៨ | បន្ទាប់