​[​១៩០​]​ ​ថ្វឺយ​!​ ​នែនាង​ជា​ស្រី​ពេញ​ ​(​ដោយ​របស់​មិន​ស្អាត​)​ ​មាន​ក្លិនស្អុយ​ ​ជាពួក​នៃ​មារ​ ​មាន​កាយ​ទទឹក​ ​(​ដោយ​កិលេស​)​ ​រន្ធ​ទាំង៩​ ​ក្នុង​កាយ​របស់​នាង​ ​តែង​ហូរហៀរ​សព្វ​ ​ៗ​ ​កាល​។​ ​នាង​កុំ​សំគាល់​រឿង​ចាស់​ ​កុំ​ញ៉ាំង​ព្រះ​តថាគត​ទាំងឡាយ​ ​ឲ្យ​ត្រេកអរ​ឡើយ​ ​សូម្បី​ក្នុង​ឋានសួគ៌​ម្តេច​ ​ព្រះ​តថាគត​ទាំងឡាយ​នោះ​ ​ក៏​មិន​ត្រេកអរ​ទៅ​ហើយ​ ​នឹង​បាច់​និយាយទៅ​ថ្វី​ ​ក្នុង​ឋានមនុស្ស​។​ ​ចំណែក​បុគ្គល​ទាំងឡាយ​ណា​ ​ជា​មនុស្ស​ល្ងង់ខ្លៅ​ ​ឥត​ប្រាជ្ញា​ ​មានគំនិត​អាក្រក់​ ​ដែល​មោហៈ​បិទបាំង​ហើយ​ ​ពួក​បុគ្គល​ប្រាកដ​ដូច្នោះ​ ​ទើប​ត្រេកអរ​ក្នុង​អន្ទាក់​ដែល​មារ​ដំឡើង​ហើយ​នោះ​។​ ​រាគៈ​ ​ទោសៈ​ ​និង​អវិជ្ជា​ ​ជន​ទាំងឡាយ​ណា​ ​លះបង់​បាន​ហើយ​ ​ជន​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​មាន​ខ្សែ​នៃ​តណ្ហា​កាត់​ផ្តាច់​ហើយ​ ​ឈ្មោះថា​ ​មិន​មាន​ចំណង​ ​រមែង​មិន​ត្រេកអរ​ក្នុង​អន្ទាក់​នៃ​មារ​នោះ​ឡើយ​។​

​នន្ទ​ក​ត្ថេ​រ​។​


 [​១៩១​]​ ​ខ្ញុំ​ព្រះអង្គ​ទ្រទ្រង់នូវ​ក្អែល​ ​បរិភោគ​ភត្ត​ ​១​ ​ខែ​ម្ដង​ ​បាន​ដកសក់​ ​និង​ពុកមាត់​អស់​ ​៥៥ឆ្នាំ​។​ ​ខ្ញុំ​បាន​ឈរ​ដោយ​ជើង​តែ​ម្ខាង​ ​វៀរ​ការ​អង្គុយ​ ​ស៊ី​លាមក​ក្រៀម​ ​មិន​ត្រេកអរ​នឹង​ការ​និ​មន្ដ​ន៍​ចំពោះ​។​ ​ខ្ញុំ​បាន​ធ្វើបាប​កម្ម​ដ៏​ច្រើន​ ​ដែល​ជា​អំពើ​នាំទៅ​កាន់​ទុគ្គតិ​ប្រាកដ​ដូច្នេះ​ ​ក៏​ត្រូវ​ជំនន់​ធំ​ ​គឺ​ទិដ្ឋិ​បន្សាត់​ទៅ​ហើយ​ ​បាន​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង​។​ ​
ថយ | ទំព័រទី ២០៧ | បន្ទាប់