​[​២១៩​]​ ​ខ្ញុំ​ស្រវឹង​ដោយ​សេចក្ដី​ស្រវឹង​ព្រោះ​ជាតិ​ផង​ ​ដោយ​ភោគៈ​ ​និង​ឥស្សរិយយស​ផង​ ​ដោយ​សណ្ឋាន​វណ្ណៈ​ ​និង​រូប​ ​(​ល្អ​)​ ​ផង​ ​ខ្ញុំ​ជា​បុគ្គល​ប្រព្រឹត្ត​ស្រវឹង​ជ្រប់​ហើយ​។​ ​ខ្ញុំ​ត្រូវ​អតិមានះ​កំចាត់​បង់​ហើយ​ ​ជា​មនុស្ស​ពាល​ ​ជា​អ្នក​រឹងរូស​ ​មាន​មានះ​ដូចជា​ទង់ជ័យ​ ​ដែលគេ​លើកឡើង​ហើយ​ ​មិនបាន​សំគាល់​អ្នកណាមួយ​ ​ថា​ជា​បុគ្គល​ស្មើនឹង​ខ្លួន​ផង​ ​ថា​ជា​បុគ្គល​ក្រៃលែង​ជាង​ខ្លួន​ផង​។​ ​ខ្ញុំ​ជា​អ្នកមាន​មានះ​រឹងរូស​ ​មិន​អើពើ​ ​មិន​ក្រាបសំពះ​អ្នកណាមួយ​ ​ទោះជា​មាតា​ក្ដី​ ​បិតា​ក្ដី​ ​ឬ​អ្នកដទៃ​ដែល​សន្មត​ថា​គួរ​គោរព​។​ ​ខ្ញុំ​បានឃើញ​ព្រះ​សាស្ដា​ ​ជា​អ្នក​ទូន្មាន​សត្វ​ប្រសើរ​ខ្ពង់ខ្ពស់​ជាង​នាយ​សារថី​ទាំងឡាយ​ ​ព្រះអង្គ​រុងរឿង​ដូច​ព្រះអាទិត្យ​ ​មាន​ភិក្ខុសង្ឃ​ចោមរោម​ ​ក៏​មានចិត្ត​ជ្រះថ្លា​ ​បាន​លះ​មានះ​ ​និង​សេចក្ដី​ស្រវឹង​ចេញ​អស់ហើយ​ ​ទើប​ថ្វាយបង្គំ​ព្រះ​សាស្ដា​ ​ព្រះអង្គ​ខ្ពង់ខ្ពស់​ជាង​សព្វ​សត្វ​ដោយ​ត្បូង​។​ ​ខ្ញុំ​បាន​លះបង់​ ​គាស់រំលើង​នូវ​សេចក្ដី​ប្រកាន់​ថា​ ​វិសេស​ជាងគេ​ផង​ ​នូវ​សេចក្ដី​ប្រកាន់​ថា​ ​ថោកទាប​ជាងគេ​ផង​ ​បាន​ផ្ដាច់ផ្ដិល​អស្មិមានះ​ចោល​អស់ហើយ​ ​ទាំង​មានះ​ផ្សេង​ ​ៗ​ ​ទាំងអស់​ ​ខ្ញុំ​ក៏បាន​កំចាត់​បង់​ស្រឡះ​ហើយ​។​

​ជេន្ត​បុរោហិត​បុ​ត្ត​ត្ថេ​រ​។​

ថយ | ទំព័រទី ២៣៣ | បន្ទាប់