​មាន​នគរ​មួយ​ ​ឈ្មោះ​ឯ​រក​ច្ឆៈ​ ​ក្នុង​ដែន​ទស​ន្នៈ​ ​ក្នុង​ជាតិមុន​ ​ខ្ញុំ​កើតជា​សេដ្ឋី​ក្នុង​នគរ​នោះ​ ​គេ​ស្គាល់​ខ្ញុំ​ថា​ធន​បាល​។​ ​ខ្ញុំ​មានទ្រព្យ​ ​៨០​ ​រ​ទេៈ​ ​មាន​មាស​ច្រើន​ ​មាន​កែវ​មុក្ដា​ ​និង​កែវពិទូរ្យ​ច្រើន​។​ ​ការ​ឲ្យ​នូវ​ទាន​ ​មិនជា​ទី​ពេញចិត្ត​របស់ខ្ញុំ​ ​អ្នកមាន​ទ្រព្យ​ច្រើន​ដល់​ម្ល៉ោះ​ ​ខ្ញុំ​ក៏​បិទទ្វារ​ផ្ទះ​ ​បរិភោគ​ ​មិន​ឲ្យ​ពួក​យាចក​ឃើញ​ខ្ញុំ​ឡើយ​។​ ​ខ្ញុំ​ជា​អ្នក​មិន​មាន​សទ្ធា​ ​កំណាញ់ស្វិត​ស្វាញ​ ​ជេរប្រទេច​ពួក​ជន​អ្នកឲ្យ​ ​អ្នកធ្វើ​ ​បាន​ហាមឃាត់​នូវ​ជន​ដ៏​ច្រើន​។​ ​ផល​នៃ​ទាន​មិន​មាន​ ​ផល​នៃ​ការ​សង្រួម​ ​នឹង​មាន​មក​អំពី​ណា​ ​ខ្ញុំ​បាន​ទំ​លាយ​ស្រះ​បោក្ខរណី​ ​និង​អណ្ដូងទឹក​ផង​ ​របស់​ដែលគេ​ដាំ​ក្នុង​អារាម​ផង​ ​រោង​ទឹក​ផង​ ​នូវ​ស្ពាន​ក្នុង​ទី​ទៅ​បាន​ដោយ​លំបាក​ផង​។​ ​ខ្ញុំ​នោះ​ ​មិនបាន​ធ្វើល្អ​ ​ធ្វើ​តែ​អាក្រក់​ ​ច្យុត​អំពី​មនុស្សលោក​នោះ​ ​ទៅ​កើត​ក្នុង​កំណើត​ប្រេត​ ​ពេញ​ប្រៀប​ដោយ​សេចក្ដីស្រេកឃ្លាន​ ​អស់​ ​៥៥ឆ្នាំ​ ​តាំង​អំពីខ្ញុំ​ធ្វើ​មរណកាល​អំពី​អត្តភាព​នោះ​។​ ​ខ្ញុំ​មិនបាន​បរិភោគ​បាយ​ ​ឬ​ផឹកទឹក​ឡើយ​ ​សេចក្ដី​សំចៃ​ ​(​មិន​ឲ្យ​ទាន​)​ ​ណា​ ​នោះ​ជា​សេចក្ដីវិនាស​ ​សេចក្ដីវិនាស​ណា​ ​នោះ​ជា​សេចក្ដី​សំចៃ​ ​បានឮ​ថា​ ​ប្រេត​ទាំងឡាយ​ ​រមែង​ដឹង​ថា​ ​សេចក្ដី​សំចៃ​ណា​ ​នោះ​ជា​សេចក្ដីវិនាស​។​ ​
ថយ | ទំព័រទី ៤០ | បន្ទាប់