​អំពី​ជាតិមុន​ ​ខ្ញុំ​បាន​សំចៃ​ ​គឺ​មិនបាន​ឲ្យ​ទ្រព្យ​ទាំងឡាយ​ដ៏​ច្រើន​ ​កាល​ទេយ្យធម៌​ទាំងឡាយ​មាននៅ​ ​ខ្ញុំ​មិនបាន​ធ្វើ​ទីពឹង​ដល់​ខ្លួន​ឡើយ​។​ ​ខ្ញុំ​នោះ​ ​ក្ដៅក្រហាយ​ក្នុង​កាល​ខាងក្រោយ​ ​អន្ទោល​ទៅតាម​ផលកម្ម​របស់​ខ្លួន​ ​កាលកិរិយា​ ​ក៏​មាន​ដោយ​ការ​កន្លងទៅ​ខាងលើ​ ​៤​ ​ខែ​។​ ​ខ្ញុំ​ធ្លាក់​ទៅ​រងទុក្ខ​ក្នុង​នរក​ដ៏​ខ្លាំងក្លា​ ​ខ្លោចផ្សា​ ​ជា​នរក​មាន​ជ្រុង​ ​៤​ ​មាន​ទ្វារ​ ​៤​ ​វាស់​ដោយ​ចំណែក​ដែលគេ​ចែក​ស្មើគ្នា​ ​មាន​របង​ដែក​ព័ទ្ធជុំវិញ​ ​គ្រប​ដោយ​ដែក​។​ ​ផ្ទៃផែនដី​ខាងក្រោម​នៃ​មហានរក​នោះ​ ​សុទ្ធតែ​ដែក​ ​មាន​ភ្លើង​ឆេះ​រន្ទាលច្រាលឆ្អៅ​ ​ផ្សាយ​ទៅ​បាន​មួយ​រយ​យោជន៍​ជុំវិញ​ ​តាំងនៅ​សព្វកាល​។​ ​ខ្ញុំ​បាន​រងទុក្ខ​វេទនា​ ​អស់​កាលយូរ​អង្វែង​ ​ក្នុង​នរក​នោះ​ ​ដោយ​ផល​នៃ​បាបកម្ម​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​ទើប​សោកស្ដាយ​ក្រៃពេក​ណាស់​។​ ​ខ្ញុំ​ប្រាប់​សេចក្ដី​នោះ​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មកកាន់​ទីប្រជុំ​នេះ​ ​មាន​ប្រមាណ​ប៉ុន្មាន​ ​សេចក្ដី​ចំរើន​ ​ចូរ​មានដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំ​ធ្វើ​កម្ម​លាមក​ ​ទោះ​ក្នុង​ទីវាល​ ​ឬ​ក្នុង​ទីស្ងាត់​ឡើយ​។​ ​បើ​អ្នក​ទាំងឡាយ​ ​នឹង​ធ្វើ​ ​ឬ​ធ្វើ​ឥឡូវនេះ​ ​នូវ​កម្ម​លាមក​នោះ​ ​ទោះបី​អ្នក​ទាំងឡាយ​ ​ហោះ​រត់​ទៅលើ​អាកាស​ ​ក៏​មិន​ផុត​អំពី​សេចក្ដីទុក្ខ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ប្រតិបត្តិ​មាតាបិតា​ ​កោតក្រែង​ដល់​បុគ្គល​ជាធំ​ក្នុង​ត្រកូល​ ​គប្បី​ធ្វើការ​បូរ​ជា​ ​ដល់​សមណព្រាហ្មណ៍​ ​អ្នក​ទាំងឡាយ​ ​នឹង​ទៅ​ឋានសួគ៌​ ​ដោយ​បុញ្ញកម្ម​យ៉ាងនេះ​។​
ថយ | ទំព័រទី ៤១ | បន្ទាប់