ជនទាំងឡាយណា ជាញាតិរបស់ខ្ញុំ ខ្ញុំនឹងធ្វើជនទាំងនោះ ឲ្យលុះក្នុងអំណាចនៃអ្នក។
ម្នាលនាងចាបា នាងពោលនូវពាក្យនោះ ឲ្យមានភាគ ៤ អំពីពាក្យនេះក៏ដោយ ពាក្យនោះ គប្បីជាពាក្យឆើតឆាយ ចំពោះតែបុរសដែលត្រេកអរនឹងនាងប៉ុណ្ណោះទេ។
ម្នាលបុរសខ្មៅ ហេតុអ្វីទើបអ្នកលះបង់ចោលខ្ញុំ ជាស្រ្តីមានរូបឆោម លាបស្រឡាបអវយវៈដោយខ្លឹមចន្ទន៍ក្រហម ទ្រទ្រង់នូវកាសិកពស្រ្តដ៏ឧត្តម (សំពត់ដែលគេនាំមកអំពីដែនកាសី) ជាស្រ្តីមានអវយវៈល្អ ដូចជាត្នោតសាវ ដែលរីកលើកំពូលភ្នំ ឬដូចជាវល្លិ៍កេសរីកហើយ ឬក៏ដូចជាឈើជ្រនៀង (រីកហើយ) ខាងក្នុងទ្វីប។
ព្រានសត្វស្លាប ប្រាថ្នាចាប់សត្វស្លាបយ៉ាងណា នាងនឹងបៀតបៀនអញ ដោយរូបដែលស្អិតស្អាង (យ៉ាងនោះ) ពុំបានទេ។
នែបុរសខ្មៅ ហេតុអ្វីទើបអ្នកលះបង់ចោលនូវផ្លែ គឺកូនខ្ញុំ ដែលអ្នកបង្កើតនេះផង លះបង់ខ្ញុំដែលជាស្រ្តីមានកូនប្រាកដដូច្នោះផង។
មហាវីរបុរសទាំងឡាយ ដែលមានប្រាជ្ញា តែងលះបង់នូវកូនទាំងឡាយ ទាំងពួកញាតិ ទាំងទ្រព្យ ហើយបួស ដូចជាដំរីដ៏ប្រសើរ ផ្ដាច់នូវចំណង (ហើយគេចចេញទៅ)។