(លំដាប់នោះ សារថី នាំយករថផង កហាបណៈមួយពាន់ផង ហើយប្រាប់នាងព្រាហ្មណី មិនឲ្យមោះមៃថា ឥឡូវនេះ សុជាតព្រាហ្មណ៍បួសហើយ បានសម្រេចវិជ្ជាបី ដោយរាត្រីបីហើយ)។
(ព្រាហ្មណីពោលថា) ម្នាលសារថី ខ្ញុំសូមឲ្យរថដែលទឹមដោយសេះនេះ និងកហាបណៈមួយពាន់នេះ ជាអំណោយដល់អ្នក ព្រោះបានឮថា ព្រាហ្មណ៍បានត្រៃវិជ្ជា។
(សារថីពោលថា) ម្នាលព្រាហ្មណី រថដែលទឹមដោយសេះ និងកហាបណៈ មួយពាន់នេះ ចូរនៅជារបស់នាងដដែលចុះ ខ្ញុំនឹងបួសក្នុងសំណាក់នៃព្រះសាស្ដា ព្រះអង្គមានប្រាជ្ញាដ៏ប្រសើរដែរ។
(ព្រាហ្មណីពោលនឹងនាងសុន្ទរីថា) នែនាងសុន្ទរី បិតារបស់នាងលះបង់នូវដំរី គោ សេះ កែវមណី និងកុណ្ឌល ទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភនៅក្នុងផ្ទះនេះ ទៅបួសហើយ នាងចូរប្រើប្រាស់នូវភោគៈទាំងឡាយចុះ (ព្រោះថា) នាងជាទាយាទក្នុងត្រកូល។
(នាងសុន្ទរីពោលថា) បិតារបស់ខ្ញុំលះបង់នូវដំរី គោ សេះ កែវមណី កុណ្ឌល និងទ្រព្យសម្បត្តិដែលមានក្នុងផ្ទះនេះ ទៅបួស ព្រោះត្រូវសេចក្ដីសោកនឹងកូនគ្របសង្កត់ ចំណែកខាងខ្ញុំ ក៏នឹងបួសដែរ ព្រោះត្រូវសេចក្ដីសោកនឹងបងគ្របសង្កត់។