​[​២៦៨​]​ ​ម្នាលនាង​បុ​ណ្ណា​ ​នាង​ចូរ​ពេញដោយ​ពោធិបក្ខិយធម៌​ទាំងឡាយ​ ​ដូចជា​ ​ព្រះចន្ទ​ ​ក្នុង​ថ្ងៃ​ ​១៥​ ​កើត​ ​នាង​ចូរ​ទំ​លាយ​នូវ​គំនរ​ងងឹត​ ​គឺ​មោហៈ​ ​ដោយ​បញ្ញា​ដ៏​បរិបូណ៌​។​

​បុ​ណ្ណា​ថេរី​។​


 [​២៦៩​]​ ​ម្នាល​នាង​តិ​ស្សា​ ​ចូរ​នាង​សិក្សា​តាម​សិក្ខា​ ​កុំ​ឲ្យ​យោ​គៈ​ទាំងឡាយ​គ្រប​សង្កត់​នាង​បាន​ ​នាង​ចូរ​ជា​ស្រី​ប្រាសចាក​យោ​គៈ​ទាំងអស់​ ​មិន​មាន​អាសវៈ​ ​ប្រព្រឹត្ត​នៅក្នុង​លោក​។​ ​

​តិ​ស្សា​ថេរី​។​


 [​២៧០​]​ ​ម្នាល​នាង​តិ​ស្សា​ ​ចូរ​នាង​ប្រកបដោយ​ធម៌​ទាំងឡាយ​ ​ខណៈ​កុំ​កន្លង​នាង​ឡើយ​ ​ព្រោះ​ពួក​ជន​ដែល​ខណៈ​កន្លង​ហើយ​ ​រមែង​សោកស្ដាយ​ពេញ​ប្រៀប​ក្នុង​នរក​។​

​តិ​ស្សា​ថេរី​មួយ​រូប​។​


 [​២៧១​]​ ​ម្នាលនាង​ធី​រា​ ​នាង​ចូរ​ពាល់ត្រូវ​នូវ​និរោធ​ជា​សុខ​ ​ជាទី​រម្ងាប់​នូវ​សញ្ញា​ ​នាង​ចូរ​ត្រេកអរ​នឹង​ព្រះនិព្វាន​ដ៏​ក្សេម​ចាក​យោ​គៈ​ប្រសើរ​បំផុត​។​

​ធី​រា​ថេរី​។​


 ​[​២៧២​]​ ​ធី​រា​ភិក្ខុនី​ ​មាន​ឥន្រ្ទិយ​អប់រំ​ហើយដោយ​ធម៌​ទាំងឡាយ​ ​ជា​ប្រធាន​នៃ​ព្យាយាម​ ​នាង​ចូរ​ផ្ចាញ់​នូវ​មារ​ ​ព្រមទាំង​វាហនៈ​ ​ហើយ​ទ្រទ្រង់នូវ​រាងកាយ​ជាទីបំផុត​។​

​ធី​រា​ថេរី​មួយ​រូប​។​

ថយ | ទំព័រទី ១៤៥ | បន្ទាប់