​[​៣២២​]​ ​អាត្មាអញ​មិន​លុះអំណាច​ក្នុង​ភាវនា​ចិត្ត​ ​មិនបាន​សេចក្ដី​ស្ងប់ចិត្ត​ ​បាន​ចេញ​អំពី​លំនៅ​ ​៤​ ​លើក​ ​៥​ ​លើក​។​ ​អាត្មាអញ​បាន​ចូល​ទៅ​រក​ភិក្ខុនី​ ​(​ព្រះ​ថេរី​ឈ្មោះ​ខេមា​)​ ​ហើយ​សាកសួរ​ដោយ​គោរព​ ​លោក​បាន​សំដែងធម៌​ ​គឺ​ធាតុ​ ​អាយតនៈ​ ​អរិយសច្ច​ ​៤​ ​ឥន្រ្ទិយ​ ​ពលៈ​ ​ពោជ្ឈង្គ​ ​អដ្ឋង្គិក​មគ្គ​ ​ដល់​អាត្មាអញ​ ​ដើម្បី​ដល់​នូវ​ប្រយោជន៍​ដ៏​ឧត្តម​។​ ​លុះ​អាត្មាអញ​ ​បាន​ស្ដាប់​ពាក្យ​របស់​ភិក្ខុនី​នោះ​ហើយ​ ​ក៏បាន​ធ្វើតាម​ពាក្យ​ប្រៀនប្រដៅ​របស់​លោក​ ​ក្នុង​បុរិម​យាម​នៃ​រាត្រី​ ​បាន​រឭក​ឃើញ​នូវ​បុព្វជាតិ​ ​ក្នុង​មជ្ឈិមយាម​នៃ​រាត្រី​ ​បាន​ជម្រះ​នូវ​ទិព្វចក្ខុ​ ​ក្នុង​បច្ឆិមយាម​នៃ​រាត្រី​ ​បាន​ទំ​លាយ​នូវ​គំនរ​ងងឹត​ ​វេលា​នោះ​ ​អាត្មាអញ​បាន​ជ្រួតជ្រាប​កាយ​ដោយ​បីតិ​ ​និង​សុខៈ​ ​ទំ​លាយ​នូវ​គំនរ​ងងឹត​ ​ហើយ​លាង​ជើង​ទាំងគូ​ ​ក្នុង​រាត្រី​ទី​ ​៧​។​

​វិ​ជ​ហា​ថេរី​។​


​ចប់​ ​ឆ​ក្ក​និបាត​។​

ថយ | ទំព័រទី ១៧៦ | បន្ទាប់