​ថេរីគាថា​ ​សត្ត​ក​និបាត​


 [​៣២៣​]​ ​ពួក​មាណព​ ​កាន់​អង្រែ​ទាំងឡាយ​បុកស្រូវ​ ​ពួក​មាណព​ ​រមែង​បាន​នូវ​ទ្រព្យ​ ​ចិញ្ចឹម​កូន​ ​និង​ប្រពន្ធ​ទាំងឡាយ​។​ ​នាង​ទាំងឡាយ​ ​ចូរ​ព្យាយាម​ធ្វើអំពើ​ដែល​ធ្វើ​ហើយ​ ​មិន​ក្ដៅក្រហាយ​តាម​ក្រោយ​ ​ក្នុង​ព្រះពុទ្ធ​សាសនា​ ​ចូរ​លាង​ជើង​ទាំងឡាយ​ឲ្យឆាប់​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​នាង​ទាំងឡាយ​ ​ចូរ​តាំងចិត្ត​ ​តម្កល់​ឲ្យ​មាំ​ ​ឲ្យ​មាន​អារម្មណ៍​តែមួយ​ ​ហើយ​ពិចារណា​នូវ​សង្ខារ​ទាំងឡាយ​ ​ថា​ជា​របស់​ដទៃ​ ​ទាំង​មិនមែន​ជា​របស់​ខ្លួន​។​ ​
 អាត្មា​បាន​ស្ដាប់​ពាក្យ​របស់​ព្រះ​ថេរី​នោះ​ ​គឺជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​ថេរី​ឈ្មោះ​បដាចារា​ ​ហើយ​បាន​លាង​ជើង​ ​រួច​ចូល​ទៅ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ក្នុង​បុរិម​យាម​នៃ​រាត្រី​ ​អាត្មា​បាន​រឭក​ឃើញ​នូវ​បុព្វជាតិ​ ​ក្នុង​មជ្ឈិមយាម​នៃ​រាត្រី​ ​អាត្មា​បាន​ជម្រះ​នូវ​ទិព្វចក្ខុ​។​ ​ក្នុង​បច្ឆិមយាម​នៃ​រាត្រី​ ​អាត្មា​បាន​ទំ​លាយ​នូវ​គំនរ​ងងឹត​ ​ជា​ស្រី​បាន​នូវ​ត្រៃវិជ្ជា​ ​បាន​ក្រោក​ចេញ​ ​(​អំពី​អាសនៈ​)​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​ពាក្យ​ប្រៀនប្រដៅ​របស់​លោកម្ចាស់​ ​ខ្ញុំ​បាន​ប្រព្រឹត្ត​ហើយ​។​ ​ពួក​ទេវតា​ក្នុង​ឋ​​ន​ត្រៃត្រឹង្ស​ ​(​ហែហម​)​ ​នូវ​សក្កទេវរាជ​ ​ដែល​ឈ្នះ​ក្នុង​សង្រ្គាម​យ៉ាងណា​ ​ខ្ញុំ​បាន​នូវ​ត្រៃវិជ្ជា​ ​មិន​មាន​អាសវៈ​ ​ក៏​ហែហម​ ​(​លោកម្ចាស់​)​ ​យ៉ាងនោះ​ដែរ​។​ ​

​ឧត្តរា​ថេរី​។​

ថយ | ទំព័រទី ១៧៧ | បន្ទាប់