​[​៣២៤​]​ ​អាត្មា​ជា​ភិក្ខុនី​ ​បាន​ចំរើន​នូវ​ឥន្រ្ទិយ​ ​ផ្ចង់ស្មារតី​ ​បាន​ចាក់ធ្លុះ​នូវ​ព្រះនិព្វាន​ ​ជាទី​ស្ងប់​រម្ងាប់​នូវ​សង្ខារ​ ​ជា​សុខ​ក្រៃលែង​។​ ​
 នាង​ជា​ស្ត្រី​កំណោរ​ ​ប្រាកដ​ដូចជា​សមណី​ ​តើ​ឧទ្ទិសចំពោះ​លទ្ធិ​ណា​ ​នាង​មិន​គាប់ចិត្ត​នឹង​លទ្ធិ​ទាំងឡាយ​ ​ហេតុអ្វី​ក៏​នាង​ជា​ស្ត្រី​វង្វេង​ប្រព្រឹត្ត​បែបនេះ​។​ ​
 លទ្ធិ​ទាំងឡាយ​ ​ខាងក្រៅ​អំពី​សាសនា​នេះ​ ​អាស្រ័យ​នូវ​ទិដ្ឋិ​ទាំងឡាយ​ ​ពួក​ជន​ ​(​ប្រកាន់​លទ្ធិ​)​ ​នោះ​ ​មិនដឹង​ច្បាស់​នូវ​ធម៌​ ​ពួក​ជន​នោះ​ ​មិន​វាងវៃ​ក្នុង​ធម៌​។​ ​មាន​ ​(​ព្រះរាជបុត្រ​មួយ​អង្គ​)​ ​កើត​ក្នុង​សក្យត្រកូល​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​មិន​មាន​បុគ្គល​ផ្ទឹម​បាន​ ​ព្រះអង្គ​បាន​សំដែង​ប្រាប់​អាត្មា​នូវ​អរិយសច្ច​ធម៌​ ​ជា​ធម៌​ប្រព្រឹត្ត​កន្លង​នូវ​ទិដ្ឋិ​ ​គឺ​ទុក្ខ​ ​១​ ​ហេតុ​នាំឲ្យកើត​ទុក្ខ​ ​១​ ​ទី​ដែល​ប្រព្រឹត្ត​កន្លង​នូវ​ទុក្ខ​ ​១​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​១​។​ ​អាត្មា​បាន​ស្ដាប់​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​ហើយ​ ​ក៏​ត្រេកអរ​ក្នុង​សាសនា​ ​ត្រៃវិជ្ជា​ ​អាត្មា​បានសម្រេច​ហើយ​ ​សាសនា​របស់​ព្រះពុទ្ធ​ ​អាត្មា​បាន​ធ្វើ​ហើយ​។​ ​សេចក្ដីរីករាយ​ក្នុង​អារម្មណ៍​ទាំងពួង​ ​អាត្មា​បាន​កំចាត់​ហើយ​ ​គំនរ​ងងឹត​ ​អាត្មា​បាន​ទំ​លាយ​ហើយ​ ​ម្នាល​មារ​កំបាប​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ចុះ​ ​ម្នាល​មារ​លាមក​ ​អ្នកឯង​ ​យើង​កំចាត់​ចេញ​ហើយ​។​

​ចា​លា​ថេរី​។​

ថយ | ទំព័រទី ១៧៨ | បន្ទាប់