​ខ្ញុំ​ត្រូវ​គេ​ព្រនាក់​កូនក្មេង​អស់​ ​១២​ ​ឆ្នាំ​ ​ត្រូវ​គេ​គ្រៀវ​ ​ត្រូវ​ដង្កូវ​បៀតបៀន​ ​ឈឺចាប់​ ​ព្រោះតែ​អំពើ​ដែល​ខ្ញុំ​សេព​នូវ​ប្រពន្ធ​របស់​បុគ្គល​ដទៃ​។​ ​ខ្ញុំ​នោះ​ច្យុត​ចាក​កំណើត​នៃ​ពពែ​នោះ​ហើយ​ ​ក៏​កើតជា​កូនគោ​ ​អំពី​មេគោ​របស់​ឈ្មួញ​គោ​ ​បាន​ ​១២​ ​ខែ​ ​មាន​រោម​ក្រហម​ដូចជា​ជ្រលក់​ល័ក្ត​ ​ហើយ​ត្រូវ​គេ​គ្រៀវ​។​ ​ខ្ញុំ​តែង​ទាញ​នូវ​នង្គ័ល​ ​និង​រទេះ​ ​ខ្វាក់​ ​ខ្ចក​ ​ឈឺ​ ​ព្រោះតែ​ខ្ញុំ​សេព​នូវ​ប្រពន្ធ​របស់​បុគ្គល​ដទៃ​។​ ​ខ្ញុំ​នោះ​ជា​សត្វ​ច្យុត​ចាក​កំណើត​ ​នៃ​គោ​នោះ​ហើយ​ ​ក៏​កើត​ក្នុង​ផ្ទៃ​នៃ​ទាសី​ក្នុង​ផ្ទះ​ក្បែរ​ថ្នល់​ ​មិន​ប្រាកដជា​ស្រី​ ​មិន​ប្រាកដជា​ប្រុស​ ​(​ខ្ទើយ​)​ ​ព្រោះតែ​ខ្ញុំ​សេព​នូវ​ប្រពន្ធ​នៃ​បុគ្គល​ដទៃ​។​ ​ខ្ញុំ​ស្លាប់​ក្នុង​អាយុ​ ​៣០​ ​ឆ្នាំ​ ​ហើយក៏​កើតជា​ទារិកា​ ​ក្នុង​ត្រកូល​នៃ​អ្នក​រទេះ​ ​ដែល​ជា​ត្រកូល​កំព្រា​ ​គ្មាន​ភោគ​សម្បត្តិ​ ​ត្រូវ​បុរស​ជា​ម្ចាស់ទ្រព្យ​រឹបជាន់​ច្រើន​។​ ​កាល​ការប្រាក់​ចំរើន​ច្រើនឡើង​ហើយ​ ​នាយ​ឈ្មួញ​រទេះ​ ​ក៏​អូសទាញ​ខ្ញុំ​ ​អំពី​ផ្ទះ​នៃ​ត្រកូល​ ​ដែល​កំពុង​យំខ្សឹកខ្សួល​។​ ​
ថយ | ទំព័រទី ២២៤ | បន្ទាប់