​គ្រានោះ​ ​បុត្រ​របស់​ឈ្មួញ​រទេះ​នោះ​ ​ឈ្មោះ​គិរិ​ទាសៈ​ ​បានឃើញ​ខ្ញុំ​ជា​ស្រ្តី​នៅ​ក្រមុំ​ ​មាន​វ័យ​ចំរើន​ ​ក្នុង​ឆ្នាំ​ជា​គំរប់​ ​១៦​ ​ក៏​ហួងហែង​ទុក​ ​(​ក្នុង​ផ្ទះ​របស់​ខ្លួន​)​។​ ​ប្រពន្ធ​ដទៃ​របស់​គិរិ​ទាសៈ​ ​ជា​ស្រ្ដី​មាន​សីល​ផង​ ​មានគុណ​ផង​ ​ជា​ស្រ្តី​ប្រព្រឹត្ត​តាម​ភស្ដា​ ​ខ្ញុំ​ក៏បាន​ធ្វើការ​ស្អប់​នូវ​ប្រពន្ធ​របស់​គាត់​។​ ​ប្ដី​ទាំងឡាយ​ ​លះលែង​ខ្ញុំ​ ​ដែល​ជា​អ្នកខ្នះខ្នែង​បំរើ​ដូចជា​ទាសី​ ​ព្រោះ​ផល​នៃ​កម្ម​ណា​ ​នុ៎ះ​ជា​ផលកម្ម​ ​(​របស់ខ្ញុំ​)​ ​នោះ​ ​ទីបំផុត​នៃ​បាបកម្ម​នោះ​ឯង​ ​ខ្ញុំ​បាន​ធ្វើ​ហើយ​។​ ​

​ឥសិ​ទាសី​ថេរី​។​


​ចប់​ ​ចត្តាឡីស​និបាត​។​

ថយ | ទំព័រទី ២២៥ | បន្ទាប់