​បពិត្រ​ព្រះមាតា​ ​ជន​ទាំងឡាយ​ជាច្រើន​នាក់​ណាស់​ ​ដែល​មិនដឹង​នូវ​សច្ចធម៌​ ​ដ៏​ជា​ធម៌​ ​គឺ​ព្រះពុទ្ធ​ដ៏​ប្រសើរ​ ​ទ្រង់​សំដែង​ ​ហើយ​ត្រេកអរ​តែ​នឹង​ភព​ ​ពេញចិត្ត​តែ​នឹង​ការ​កើត​ក្នុង​ពួក​ទេវតា​។​ ​សូម្បី​ការ​កើត​ក្នុង​ពួក​ទេវតា​ ​ក៏​មិន​ទៀង​ ​កាលបើ​ភព​មិន​ទៀង​ ​ពួក​ជនពាល​ក៏​នៅតែ​មិន​តក់ស្លុត​នឹង​ភព​ដែល​សត្វ​ត្រូវ​កើត​ញយ​ ​ៗ​។​ ​វិនិបាត​(​១​)​ ​៤​ ​និង​គតិ​ ​២​ ​បុគ្គល​គប្បី​បាន​ដូចម្ដេច​កើត​ ​បព្វជ្ជា​របស់​ពួក​ ​សត្វ​វិនិបាត​ក្នុង​នរក​ ​មិន​មាន​ឡើយ​។​ ​សូម​ទ្រង់​ទាំងពីរ​អនុញ្ញាត​ឲ្យ​ខ្ញុំម្ចាស់​ ​ទៅ​បួស​ក្នុង​សាសនា​នៃ​ព្រះ​ទសពល​ ​ខ្ញុំម្ចាស់​នឹងជា​ស្រ្តី​មាន​សេចក្ដី​ខ្វល់ខ្វាយ​តិច​ ​ប្រឹងប្រែង​ដើម្បី​លះបង់​នូវ​ជាតិ​ ​និង​មរណៈ​។​ ​ប្រយោជន៍អ្វី​ដោយ​ភព​ ​ដែល​អ្នកផង​ត្រេកត្រអាល​ ​ប្រយោជន៍អ្វី​ដោយ​កាយ​ជា​ទោស​ ​ឥតខ្លឹមសារ​ ​សូម​ទ្រង់​អនុញ្ញាត​ ​ខ្ញុំម្ចាស់​នឹង​បួស​ ​ដើម្បី​រំលត់​នូវ​ភវតណ្ហា​។​ ​ការ​កើតឡើង​នៃ​ព្រះពុទ្ធ​ទាំងឡាយ​ ​(​ខ្ញុំម្ចាស់​បាន​ចួប​ប្រទះ​ហើយ​)​ ​កាល​មិនមែន​ជា​ខណៈ​ ​ខ្ញុំម្ចាស់​វៀរ​ស្រឡះ​ហើយ​ ​ខណៈ​ ​ខ្ញុំម្ចាស់​បាន​ហើយ​ ​ខ្ញុំម្ចាស់​មិន​ប្រទូស្ដ​នូវ​សីល​ ​និង​ព្រហ្មចរិយៈ​ ​រហូត​អស់មួយជីវិត​។​ ​
 លុះ​នាង​សុមេធា​ ​ក្រាបទូល​យ៉ាងនេះ​ ​គ្រានោះ​ ​ព្រះមាតា​បិតា​ ​បាន​មាន​បន្ទូល​នឹង​នាង​ថា​ ​យើង​ទាំងឡាយ​ជា​គ្រហស្ថ​ ​សុទ្ធតែ​លុះ​ក្នុង​អំណាច​នៃ​សេចក្ដីស្លាប់​ ​និង​លះបង់​មិនបានទេ​។​
​(​១​)​ ​វិនិបាត​ ​៤​ ​គឺ​ ​នរក​ ​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២២៧ | បន្ទាប់