​មាតា​ជា​ទុក្ខ​ស្រែកយំ​ ​បិតា​ក៏​ជា​ទុក្ខ​ ​ត្រូវ​សេចក្ដីសោក​ស្ដាយ​គ្រប​សង្កត់​ដូចគ្នា​ ​ប្រឹងប្រែង​សង្រួបសង្រួម​ធីតា​នោះ​ ​ដែល​ដួល​ចុះ​លើ​ផែនដី​ ​នា​ផ្ទៃ​ប្រាសាទ​ថា​។​ ​
 ម្នាលកូន​ស្រី​ ​ចូរ​នាង​ក្រោក​ឡើង​ ​ប្រយោជន៍អ្វី​ដោយ​ការ​សោក​ ​(​ដើម្បី​ចង់​បួស​)​ ​យើង​បាន​ថ្វាយ​នាង​ដល់​ស្ដេច​ ​ទ្រង់ព្រះ​នាម​អ​និ​ក​រត្តៈ​ ​ជា​ស្ដេច​មាន​រូបល្អ​ ​ក្នុង​នគរ​ឈ្មោះ​វារណ​វតី​ហើយ​។​ ​នាង​នឹង​បាន​ជា​អគ្គមហេសី​ ​នឹង​បាន​ជា​ភរិយា​ ​របស់​ស្ដេច​អ​និ​ក​រត្តៈ​ ​នែកូន​ស្រី​ ​សីល​ ​ព្រហ្មចរិយ​ធម៌​ ​និង​បព្វជ្ជា​ ​គេ​ធ្វើ​បាន​កម្រ​ណាស់​។​ ​អាណាចក្រ​ក្នុង​រាជ​ ​(​នៃ​ស្ដេច​អ​និ​ក​រត្តៈ​)​ ​ទ្រព្យ​ ​និង​ឥស្សរិយយស​ ​(​ក៏​មាន​ច្រើន​)​ ​ភោគ​សម្បត្តិ​ទាំងឡាយ​ ​នាំមក​នូវ​សេចក្ដីសុខ​ ​ទាំង​ខ្លួន​នាង​ ​ក៏​នៅ​ក្រមុំ​ ​ព្រោះហេតុនោះ​ ​នាង​ចូរ​ប្រើប្រាស់​ភោគ​សម្បត្តិ​ ​តាមប្រាថ្នា​ចុះ​។​ ​ម្នាលកូន​ស្រី​ ​កិច្ច​ដែលគេ​ត្រូវ​ដណ្ដឹង​ ​ចូរ​មានដល់​នាង​។​ ​
 គ្រានោះ​ ​នាង​សុមេធា​ ​ក្រាបទូល​មាតាបិតា​នោះ​ថា​ ​សម្បត្តិ​ទាំងឡាយ​ប្រាកដ​ដូច្នេះ​ ​ចូរ​កុំ​មាន​ ​(​ដល់​ខ្ញុំម្ចាស់​)​ ​ភព​ជា​របស់​គ្មាន​ខ្លឹមសារ​ ​បព្វជ្ជា​ ​ឬ​មរណៈ​ ​ចូរ​មានដល់​ខ្ញុំម្ចាស់​ ​ព្រោះហេតុនោះ​ ​កិច្ច​ដែលគេ​ត្រូវ​ដណ្ដឹង​ ​(​ចូរ​កុំ​មានដល់​ខ្ញុំម្ចាស់​ឡើយ​)​។​ ​(​សរីរៈ​នេះ​)​ ​ដូចជា​ដង្កូវ​ ​ជា​កាយ​ស្អុយ​ ​មិន​ស្អាត​ ​មាន​ក្លិន​ផ្សាយ​ទៅ​គួរឲ្យ​ខ្លាច​ ​
ថយ | ទំព័រទី ២២៨ | បន្ទាប់