​មនុស្ស​ល្ងេល្ងើ​ ​និង​មនុស្សគ​ ​យ៉ាងណា​ ​បណ្ឌិត​គប្បី​សំដែង​ខ្លួន​យ៉ាងនោះ​ ​មិន​គប្បី​ពោល​ឲ្យ​ហួសប្រមាណ​ក្នុង​កណ្ដាល​សង្ឃ​។​ ​បណ្ឌិត​នោះ​ ​មិន​គប្បី​តិះដៀល​បុគ្គល​ណាមួយ​ ​គប្បី​វៀរបង់​នូវ​ការបៀតបៀន​ផង​ ​សង្រួម​ក្នុង​បាតិមោក្ខ​ផង​ ​ដឹង​ប្រមាណ​ក្នុង​ភោជន​ផង​។​ ​បណ្ឌិត​គប្បី​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការ​កើតឡើង​នៃ​ចិត្ត​ ​ដែល​មាន​និមិត្ត​កំណត់​ល្អ​ហើយ​ ​គប្បី​ប្រកប​រឿយ​ ​ៗ​ ​នូវ​សមថៈ​ ​និង​វិបស្សនា​ ​តាមកាល​គួរ​ ​គប្បី​ជា​អ្នក​បរិបូណ៌​ដោយ​ព្យាយាម​ ​ប្រព្រឹត្តទៅ​រឿយ​ ​ៗ​ ​ប្រកប​ក្នុង​ធម៌​ដ៏​គួរ​សព្វ​ ​ៗ​ ​កាល​ ​បើមិនទាន់​ដល់​នូវ​ព្រះនិព្វាន​ ​ជាទីបំផុត​នៃ​ទុក្ខ​ក្នុង​វដ្តៈ​ទេ​ ​កុំអាល​ដល់​នូវ​សេចក្តី​ទុកចិត្ត​ឡើយ​។​ ​កាល​ភិក្ខុ​ប្រាថ្នា​នូវ​សេចក្តី​បរិសុទ្ធ​ ​សម្រាន្ត​នៅ​យ៉ាងនេះ​ ​អាសវៈ​ទាំងពួង​រមែង​អស់​ទៅ​ ​ភិក្ខុ​នោះ​ ​រមែង​ដល់​នូវ​ការ​រលត់ទុក្ខ​។​

​ឧប​សេ​នវ​ង្គន្ដ​បុ​ត្ត​ត្ថេ​រ​។​


 [​២៤០​]​ ​បុរស​គប្បី​ដឹង​ច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួន​ ​គប្បី​រមិលមើល​នូវ​ពាក្យជា​ប្រធាន​ ​គឺ​សាសនា​ ​មួយទៀត​ ​អំពើ​ណា​ ​របស់​កុលបុត្រ​អ្នក​ចូលកាន់​ផ្នួស​ជាស​មណ​ភាព​ ​ជា​អំពើ​មាន​សភាព​ដ៏​សមគួរ​ ​ក្នុង​សាសនា​នេះ​ ​(​បុគ្គល​គប្បី​រមិលមើល​នូវ​អំពើនោះ​ផង​)​។​ ​ក្នុង​សាសនា​នេះ​ ​(​ការសេពគប់​)​ ​នូវ​កល្យាណមិត្រ​ ​១​ ​ការ​សមាទាន​នូវ​សិក្ខា​ដ៏​ធំ​ទូលាយ​ ​១​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់