​ការ​ប្រុង​ស្ដាប់​ ​(​នូវ​ឱវាទ​)​ ​នៃ​គ្រូ​ទាំងឡាយ​ ​១​ ​ទាំង​ ​៣​ ​យ៉ាងនេះ​ ​ជា​អំពើ​សមគួរ​ដល់​សមណៈ​។​ ​សេចក្តី​គោរព​ក្នុង​ព្រះពុទ្ធ​ទាំងឡាយ​ ​១​ ​ការ​កោតក្រែង​ក្នុង​ព្រះធម៌​គួរ​តាមពិត​ ​១​ ​ការ​កោតក្រែង​ក្នុង​ព្រះសង្ឃ​ ​១​ ​ទាំង​ ​៣​ ​យ៉ាងនេះ​ ​ជា​អំពើ​សមគួរ​ដល់​សមណៈ​។​ ​ភិក្ខុ​ប្រកប​ក្នុង​អាចារៈ​ ​និង​គោ​ចរៈ​ ​១​ ​មាន​អាជីវៈ​ដ៏​បរិសុទ្ធ​ ​ដែល​អ្នកប្រាជ្ញ​មិន​គប្បី​តិះដៀល​បាន​ ​១​ ​កា​រតំ​កល់​ចិត្ត​ទុក​ដោយ​ប្រពៃ​ ​១​ ​ទាំង​ ​៣​ ​យ៉ាងនេះ​ ​ជា​អំពើ​សមគួរ​ដល់​សមណៈ​។​ ​ចារិត​សីល​ ​ឬ​វារិ​ត​សីល​ ​១​ ​សម្បជញ្ញៈ​ ​ដែល​អាស្រ័យ​នឹង​ឥរិយាបថ​ជាទី​នាំមក​នូវ​សេចក្តី​ជ្រះថ្លា​ ​១​ ​ការ​ប្រកប​រឿយ​ ​ៗ​ ​ក្នុង​អធិចិត្ត​ ​១​ ​ទាំង​ ​៣​ ​យ៉ាងនេះ​ ​ជា​អំពើ​សមគួរ​ដល់​សមណៈ​។​ ​សេនាសនៈ​តាំងនៅ​ក្នុង​ព្រៃ​ស្ងាត់​ ​មាន​សំឡេង​តិច​ ​ដែល​អ្នកប្រាជ្ញ​គប្បី​គប់​រក​ ​នេះ​ជាទី​សមគួរ​ដល់​សមណៈ​។​ ​សីល​ ​១​ ​ភាពជា​ពហុស្សូត​ ​១​ ​ការពិចារណា​នូវ​ធម៌​ទាំងឡាយ​គួរ​តាមពិត​ ​១​ ​ការ​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំងឡាយ​ ​១​ ​ទាំង​ ​៤​ ​យ៉ាងនេះ​ ​ជា​អំពើ​សមគួរ​ដល់​សមណៈ​។​ ​ភិក្ខុ​គប្បី​ចំរើន​នូវ​អនិច្ចសញ្ញា​ផង​ ​អនត្តសញ្ញា​ផង​ ​អសុភ​សញ្ញា​ផង​ ​អន​ភិ​រតិ​សញ្ញា​ក្នុង​លោក​នេះ​ផង​ ​ទាំង​ ​៤​ ​យ៉ាងនេះ​ ​ជា​អំពើ​សមគួរ​ដល់​សមណៈ​។​ ​ភិក្ខុ​គប្បី​ចំរើន​នូវ​ពោជ្ឈង្គ​ទាំងឡាយ​ផង​ ​ឥទ្ធិបាទ​ទាំងឡាយ​ផង​ ​ឥន្រ្ទិយ​ ​និង​ពលៈ​ទាំងឡាយ​ផង​ ​អរិយមគ្គ​មាន​អង្គ​ ​៨​ ​ផង​ ​ទាំង​ ​៥​ ​យ៉ាងនេះ​ ​ជា​អំពើ​សមគួរ​ដល់​សមណៈ​។​ ​
ថយ | ទំព័រទី ២៤ | បន្ទាប់