​សីល​ជា​ស្ពាន​មាន​សក្តិ​ធំ​ ​សីល​ជា​គ្រឿងក្រអូប​ដ៏​ប្រសើរ​ ​សីល​ជា​គ្រឿង​លាប​ដ៏​ប្រសើរ​ ​តែង​បក់​ទៅ​សព្វ​ ​ៗ​ ​ទិស​។​ ​សីល​ជា​កញ្ចប់​បាយ​ដ៏​ប្រសើរ​ ​សីល​ជា​ស្បៀង​ដ៏​ឧត្តម​ ​សីល​ជា​វាហនៈ​ដ៏​ប្រសើរ​ ​សម្រាប់​ទៅកាន់​ទិស​ទាំងពួង​។​ ​បុគ្គល​ពាល​ ​មានចិត្ត​អាក្រក់​ក្នុង​ទី​ទាំងពួង​ ​មិន​តាំង​មាំ​ក្នុង​សីល​ទាំងឡាយ​ ​រមែង​បាន​នូវ​សេចក្តី​និន្ទា​ក្នុង​លោក​នេះ​ផង​ ​លុះ​លះលោក​នេះ​ទៅ​ហើយ​ ​រមែង​មានចិត្តជា​ទុក្ខ​ក្នុង​អបាយ​ផង​។​ ​អ្នកប្រាជ្ញ​មានចិត្តល្អ​ ​ក្នុង​ទី​ទាំងពួង​ ​តាំង​មាំ​ក្នុង​សីល​ទាំងឡាយ​ ​រមែង​បាន​នូវ​កិត្តិសព្ទ​ក្នុង​លោក​នេះ​ផង​ ​លុះ​លះលោក​នេះ​ទៅ​ ​រមែង​មានចិត្ត​រីករាយ​ក្នុង​ឋានសួគ៌​ផង​។​ ​សីល​ជាកំពូល​ក្នុង​លោក​នេះ​ ​ចំណែក​បុគ្គល​មាន​ប្រាជ្ញា​ ​ក៏​ឧត្តម​ដែរ​ ​ជ័យជំនះ​ក្នុង​មនុស្សលោក​ ​និង​ទេវលោក​ ​ព្រោះ​សីល​ ​និង​បញ្ញា​។​ ​

​សីល​វត្ថេ​រ​។​


 [​២៤៣​]​ ​ខ្ញុំ​កើត​ក្នុង​ត្រកូល​ទាប​ ​ជា​អ្នក​ក្រីក្រ​ ​មាន​ភោជន​តិច​ ​ការងារ​របស់ខ្ញុំ​ ​ក៏​ថោកទាប​ ​ខ្ញុំ​ជា​អ្នក​ចាក់ចោល​នូវ​ផ្កា​ ​គឺ​លាមក​។​ ​មនុស្ស​ទាំងឡាយ​ស្អប់ខ្ពើម​ ​មើលងាយ​ ​បន្តុះ​បង្អាប់​ខ្ញុំ​ ​ៗ​ ​បាន​ធើ្វ​ចិត្ត​ឲ្យ​ទាប​ ​សំពះ​នូវ​ជន​ជាច្រើន​។​ ​គ្រានោះ​ ​ខ្ញុំ​បានឃើញ​នូវ​ព្រះសម្ពុទ្ធ​ ​មាន​ភិក្ខុសង្ឃ​ហែហម​ហើយ​ ​ព្រះអង្គ​មាន​ព្យាយាម​ធំ​ ​កំពុង​យាង​ចូល​ទៅកាន់​បូរី​ដ៏​ឧត្តម​របស់​ជន​អ្នក​មគធៈ​។​
ថយ | ទំព័រទី ២៩ | បន្ទាប់