​ឯ​មាតា​ ​និង​បិតា​ទាំងពីរ​នោះ​ ​ជា​អ្នក​ប្រាថ្នា​សេចក្តី​ចំរើន​ ​ស្វែងរក​ប្រយោជន៍​ ​ទើប​នាំ​ខ្ញុំ​ទៅ​ថ្វាយព្រះ​ពុទ្ធ​ ​ព្រោះ​សេចក្តី​អនុគ្រោះ​ ​(​ដោយ​ពាក្យ​ថា​)​ ​កូន​នេះ​ ​ធ្លាប់​សុខ​ ​ចំរើន​ដោយ​សេចក្តី​សុខ​ ​ខ្ញុំ​ព្រះអង្គ​បាន​ដោយ​លំបាក​ ​បពិត្រ​ព្រះ​លោកនាថ​ ​យើងខ្ញុំ​សូម​ថ្វាយ​កូន​នេះ​ ​ឲ្យ​ជា​អ្នកបំរើ​ព្រះអង្គ​ ​អ្នក​ទ្រង់​ឈ្នះ​មារ​។​ ​ទើប​ព្រះ​សាស្តា​ទទួល​ខ្ញុំ​ ​ហើយ​ត្រាស់​ពាក្យ​នេះ​នឹង​ព្រះ​អានន្ទ​ថា​ ​អ្នក​ចូរ​បំបួស​កុមារ​នេះ​ឲ្យឆាប់​ ​កុមារ​នេះ​នឹង​បាន​ជា​បុរស​អាជានេយ្យ​។​ ​លុះ​ព្រះ​សាស្តា​អ្នកឈ្នះ​មារ​ ​ទ្រង់​ឲ្យ​បំបួស​ខ្ញុំ​រួចហើយ​ ​ក៏​ស្តេច​ចូល​ទៅកាន់​វិហារ​ ​នាកាល​ព្រះអាទិត្យ​មិនទាន់​លិច​ ​លំដាប់នោះ​ ​ចិត្ត​របស់ខ្ញុំ​ក៏​ផុត​ចាក​អាសវៈ​។​ ​តពីនោះមក​ ​ព្រះ​សាស្តា​ ​ទ្រង់​ចេញ​ចាកទី​សម្ងំ​ ​លះបង់​ហើយ​ ​ត្រាស់​នឹង​ខ្ញុំ​ថា​ ​ម្នា​លភ​ទ្ទៈ​ ​អ្នក​ចូរ​មក​ ​ព្រះ​វាចា​នោះ​ ​បាន​ជា​ឧបសម្បទា​របស់ខ្ញុំ​។​ ​ខ្ញុំ​បាន​ឧបសម្បទា​ ​ក្នុង​អាយុ​ ​៧​ ​ឆ្នាំ​ ​អំពី​កំណើត​ ​ខ្ញុំ​បានសម្រេច​វិជ្ជា​ ​៣​ ​ហើយ​ ​ឱ​!​ ​ព្រះធម៌​ល្អ​ណាស់​តើ​។​

​ភទ្ទ​ត្ថេ​រ​។​


 ​[​២២៨​]​ ​ខ្ញុំ​បានឃើញ​ព្រះ​សាស្តា​ ​ព្រះអង្គ​ឧត្តម​ជាង​ជន​ ​ដែល​កំពុង​ចង្ក្រម​ ​ឰដ៏​ម្លប់​ប្រាសាទ​ ​គឺ​គន្ធ​កុដិ​ ​ក៏បាន​ចូល​ទៅ​គាល់​ព្រះ​សាស្តា​នោះ​ក្នុង​ទីនោះ​ ​ហើយ​ថ្វាយបង្គំ​នូវ​ព្រះអង្គ​ជា​បុរស​ដ៏​ឧត្តម​។​
ថយ | ទំព័រទី ៣ | បន្ទាប់