​ថេរគាថា​ ​វី​សតិ​និបាត​


 [​២៤៩​]​ ​(​ចោរ​ពោល​ថា​)​ ​ក្នុង​កាលមុន​ ​យើងខ្ញុំ​ទាំងឡាយ​ ​សម្លាប់សត្វ​ពួក​ណា​ ​ដើម្បី​យញ្ញ​ ​ឬ​ដើម្បី​ទ្រព្យ​ ​ភ័យ​ក៏​កើតមាន​ ​(​ដល់​សត្វ​ពួក​នោះ​)​ ​ឥតមាន​សេសសល់​ ​សត្វ​ទាំងនោះ​ ​រមែង​ញាប់ញ័រ​ផង​ ​សោកសៅ​ផង​។​ ​សេចក្តី​ភិតភ័យ​នៃ​លោក​មិន​មាន​ ​ទាំង​សម្បុរ​ ​(​មុខ​លោក​)​ ​ក៏​ស្រស់បស់​ក្រៃពេក​ ​ហេតុអ្វី​ក៏​លោក​មិន​ខ្សឹកខ្សួល​ ​ព្រោះ​ភ័យ​ធំ​ ​មាន​សភាព​យ៉ាងនេះ​។​
 (​ព្រះ​អធិ​មុ​ត្ត​ត្ថេ​រ​ពោល​ថា​)​ ​ម្នាល​ចោរ​ជាធំ​ ​សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​នៃ​បុគ្គល​អ្នក​មិន​មាន​សេចក្តី​អាឡោះអាល័យ​ ​មិន​មាន​ទេ​ ​បុគ្គល​អ្នកមាន​សំយោជនៈ​អស់ហើយ​ ​បាន​កន្លង​ផុត​នូវ​ភ័យ​ទាំងពួង​។​ ​កាលបើ​តណ្ហា​ ​ជា​គ្រឿង​នាំ​សត្វ​ទៅកាន់​ភព​ ​ក្នុង​បច្ចុប្បន្ន​អស់ហើយ​ ​ដោយហេតុ​ណាមួយ​ ​ភ័យ​ចំពោះ​សេចក្តី​ស្លាប់​ ​ក៏​មិន​មាន​ឡើយ​ ​ដូច​ការ​មិន​មាន​ភ័យ​ ​ក្នុង​កិរិយា​ដាក់ចុះ​នូវ​ភារៈ​ចេញ​ ​(​អំពី​ក្បាល​)​។​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មា​បាន​សន្សំ​ល្អ​ហើយ​ ​ទាំង​មគ្គ​ ​អាត្មា​ក៏បាន​ចំរើន​ល្អ​ហើយ​ ​ភ័យ​ចំពោះ​សេចក្តី​ស្លាប់​នៃ​អាត្មា​មិន​មាន​ទេ​ ​ដូច​ការ​មិន​មាន​ភ័យ​ក្នុង​កិរិយា​អស់​ទៅ​នៃ​រោគ​ទាំងឡាយ​។​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មា​បាន​សន្សំ​ល្អ​ហើយ​ ​ទាំង​មគ្គ​ ​អាត្មា​ក៏បាន​ចំរើន​ល្អ​ហើយ​ ​ភព​ទាំងឡាយ​ ​ដែល​មិន​មាន​សេចក្តី​ត្រេកអរ​ ​អាត្មា​ក៏បាន​ឃើញ​ហើយ​ ​ដូច​បុគ្គល​ផឹក​នូវ​ថ្នាំពិស​ ​ហើយ​ខ្ជាក់​ចោល​វិញ​។​ ​
ថយ | ទំព័រទី ៤៥ | បន្ទាប់