​[​២២៩​]​ ​ខ្ញុំ​ ​(​កាល​នៅជា​តាបស​)​ ​បាន​ច្រូត​ស្បូវ​ដោយដៃ​ឯង​ ​ធើ្វ​កុដិ​សម្រាប់​នៅ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ឈ្មោះ​របស់ខ្ញុំ​ថា​ ​សរ​ភង្គ​ ​ដោយ​សម្មតិ​។​ ​ការ​ច្រូត​ស្បូវ​ដោយដៃ​ ​មិន​គួរ​ដល់​ខ្ញុំ​ក្នុងថ្ងៃនេះ​ទេ​ ​ព្រោះ​សិក្ខាបទ​ទាំងឡាយ​ ​ព្រះ​គោតម​ដ៏​មានយស​ ​បាន​បញ្ញត្ត​ហើយ​ដល់​យើង​។​ ​ខ្ញុំ​ឈ្មោះ​សរ​ភង្គ​ ​មិនបាន​ឃើញ​រោគ​ ​ដែល​ពេញ​ពោរ​ទាំងអស់​ ​ក្នុង​កាលមុន​ ​រោគ​នោះ​ ​ដែល​សរ​ភង្គ​ ​អ្នក​ធើ្វ​តាម​ឱវាទ​នៃ​ព្រះសម្មាសម្ពុទ្ធ​ ​ជា​ទេវតា​ដ៏​ប្រសើរ​ ​បានឃើញ​ហើយ​។​ ​
 ព្រះ​វិបស្សី​ ​ទ្រង់​យាង​ទៅ​ហើយ​តាមផ្លូវ​ណា​ ​ព្រះ​សិខី​ ​ព្រះ​វេស្សភូ​ ​ព្រះ​កកុសន្ធៈ​ ​ព្រះ​កោនាគមនៈ​ ​និង​ព្រះ​កស្សបៈ​ ​ទ្រង់​យាង​ទៅតាម​ផ្លូវ​ណា​ ​ព្រះ​គោតម​ ​ទ្រង់​យាង​ទៅតាម​ផ្លូវ​នោះ​ដែរ​។​ ​
 ព្រះពុទ្ធ​ទាំងឡាយ​ ​៧​ ​ព្រះអង្គ​ ​ប្រាសចាក​តណ្ហា​ ​មិន​មាន​សេចក្តី​ប្រកាន់​ ​យាងចុះ​កាន់​ព្រះនិព្វាន​ ​ព្រះអង្គ​មាន​ធម្មកាយ​កើត​ហើយ​ ​ប្រកបដោយ​តា​ទិ​គុណ​ ​ទ្រង់​សំដែង​នូវ​ធម៌​នេះ​ ​គឺ​អរិយ​សច្ចៈ​ ​៤​ ​បាន​ដល់​ទុក្ខ​ ​សមុទ័យ​ ​មគ្គ​ ​និរោធ​ ​ជាទី​អស់​ទៅ​នៃ​ទុក្ខ​ ​ដើម្បី​អនុគ្រោះ​ដល់​ពួក​សត្វ​។​
ថយ | ទំព័រទី ៥ | បន្ទាប់