​អាត្មាអញ​ ​រក​មិនឃើញ​នូវ​ពេទ្យ​ ​ដែល​គប្បី​ដក​ឡើង​នូវ​សរ​ ​គឺ​សេចក្តី​សង្ស័យ​នោះ​ ​របស់​អាត្មាអញ​ ​ដោយ​ដង្កាប់​សម្រាប់​ដក​ផ្សេង​ ​ៗ​ ​ឬ​ដោយ​កាំបិត​ ​មិនមែន​ដោយ​មន្ដ​ដទៃ​ឡើយ​។​ ​បុគ្គល​ណា​ហ្ន៎​ ​មិន​មាន​កាំបិត​ ​(​កាត់​)​ ​នូវ​សរ​ ​មិន​ឲ្យ​មាន​ដំបៅ​ដល់​អាត្មាអញ​ ​មិនបាន​បៀតបៀន​នូវ​ខ្លួន​ទាំងមូល​ ​ហើយ​ដក​នូវ​សរ​ ​គឺ​កិលេស​ ​ដែល​អាស្រ័យ​នូវ​ហឫទ័យ​របស់​អាត្មាអញ​បាន​។​ ​ព្រោះថា​ ​កាលបើ​អាត្មាអញ​ ​ធ្លាក់ចុះ​ក្នុង​សង្សារ​ដ៏​ជ្រៅ​ហើយ​ ​(​បុគ្គល​ណា​)​ ​គប្បី​បង្ហាញ​នូវ​ដៃ​ ​ដែល​ញ៉ាំង​អាត្មាអញ​ឲ្យ​ដល់ទី​គោក​ ​គឺ​ព្រះនិព្វាន​បាន​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ជាធំ​ ​ហេតុ​ធម៌​ ​ជា​អ្នក​ប្រសើរ​ ​ជា​អ្នក​បន្សាត់​បង់​នូវ​ពិស​ ​គឺ​ទោសៈ​។​ ​អាត្មាអញ​ ​ជា​អ្នក​លិច​ចុះ​ក្នុង​អន្លង់​ ​គឺ​សង្សារវដ្ដ​ ​មាន​ធូលី​ ​គឺ​កិលេស​នៅ​ខាងក្នុង​ ​ដែលគេ​មិន​អាច​នឹង​នាំចេញ​បាន​ ​ជាទី​ផ្សាយ​ទៅ​ដោយ​មាយា​ ​ដោយ​សេចក្តី​ច្រណែន​ ​ដោយ​ការ​ប្រណាំងប្រជែង​ ​និង​ថីនមិទ្ធៈ​។​ ​សេចក្តី​ត្រិះរិះ​ទាំងឡាយ​ ​ដែល​អាស្រ័យ​នូវ​រាគៈ​ ​បា្រ​កដ​ស្មើដោយ​ទឹកដែល​ហូរ​ទៅ​ ​តែង​បន្សាត់​ទៅ​នូវ​បុគ្គល​អ្នកមាន​ទិដ្ឋិ​អាក្រក់​ ​ដែល​មាន​ឧទ្ធច្ចៈ​ជា​មេឃ​គ្រហឹម​ ​មាន​សំយោជនៈ​ជា​ភ្លៀង​។​ ​ខ្សែ​តណ្ហា​ ​រមែង​ហូរ​ទៅ​ក្នុង​អារម្មណ៍​ទាំងពួង​ ​តណ្ហា​ដូច​ជា​វល្លិ៍​ ​រមែង​ដុះ​បែកខ្នែង​ ​តើ​បុគ្គល​ណា​ ​ឃាត់​នូវ​ខ្សែ​តណ្ហា​នោះ​បាន​ ​ចុះ​បុគ្គល​ណា​កាត់ផ្ដាច់​នូវ​តណ្ហា​ ​ដូច​ជា​វល្លិ៍​នោះ​បាន​។​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់