​បពិត្រ​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​អ្នក​ទាំងឡាយ​ ​ចូរ​ធើ្វ​នូវ​ទំនប់​ ​ជា​គ្រឿង​ទប់​នូវ​ខ្សែ​តណ្ហា​ទាំងឡាយ​។​ ​ខ្សែ​តណ្ហា​ ​ដែល​សម្រេច​អំពី​ចិត្ត​ ​កុំ​គប្បី​ញ៉ាំង​អ្នកឲ្យ​វិនាស​ដោយ​រហ័ស​ ​ដូចជា​ខ្សែទឹក​ ​(​ច្រោះ​)​ ​នូវ​ដើមឈើ​ ​(​ឲ្យ​រលំ​)​ ​ដូច្នោះ​ឡើយ​។​ ​កាល​អាត្មាអញ​មាន​ភ័យ​កើត​ហើយ​ ​កំពុង​ស្វែងរក​ត្រើយ​ខាងនាយ​ ​គឺ​ព្រះនិព្វាន​ ​ចាក​ត្រើយ​ខាងអាយ​ ​គឺ​សង្សារវដ្ដ​យ៉ាងនេះ​ ​ព្រះ​សាស្ដា​ ​មាន​បញ្ញា​ជា​អាវុធ​ ​ជាទី​ពឹង​នៃ​សត្វលោក​ ​ព្រះអង្គ​ត្រូវ​ពួក​នៃ​បុគ្គល​អ្នក​ស្វែងរក​នូវ​គុណ​ ​សេពគប់​ហើយ​ ​ទ្រង់ប្រទាន​ ​(​ដល់​ខ្ញុំ​)​ ​នូវ​ជណ្ដើរ​ ​គឺ​វិបស្សនា​ ​ដែល​ទេសនា​ញាណ​ ​ធើ្វ​ល្អ​ហើយ​ ​ជា​ជណ្ដើរ​ដ៏​ស្អាត​ ​សម្រេច​អំពី​ធម៌​មាន​ខ្លឹម​ដ៏​មាំ​ ​កាល​ខ្ញុំ​កំពុង​ត្រូវ​ជំនន់​ធំ​គួច​ទៅ​ ​ព្រះអង្គ​ក៏បាន​ត្រាស់​ថា​ ​អ្នក​កុំ​ភ័យ​ឡើយ​។​ ​ខ្ញុំ​បាន​ឡើង​កាន់​ប្រាសាទ​ ​គឺ​សតិ​ប្ប​ដ្ឋាន​ ​ហើយ​ក្រឡេក​មើល​ ​ក៏​សំគាល់​នូវ​សត្វ​ដែល​ត្រេកអរ​ក្នុង​សក្កា​យក្នុង​កាលមុន​។​ ​អាត្មាអញ​ ​បានឃើញ​នូវ​ផ្លូវ​ ​គឺ​វិបស្សនា​ ​ជាទី​ឡើង​កាន់​ទូក​ ​គឺ​អរិយមគ្គ​ ​ក្នុង​កាលណា​ ​កាលនោះ​ ​អាត្មាអញ​មិនបាន​តាំងចិត្ត​ ​ក៏បាន​ឃើញ​នូវ​អរិយមគ្គ​ដ៏​ឧត្តម​ ​ជា​កំពង់​ ​(​នៃ​និព្វាន​)​។​ ​សរ​ ​គឺ​ទិដ្ឋិ​ ​មានះ​ជាដើម​ ​ដែល​មានខ្លួន​ជាស​មុ​ដ្ឋាន​ ​មាន​តណ្ហា​ជា​គ្រឿង​នាំ​សត្វ​ទៅកាន់​ភព​ ​ជា​ដែន​កើត​ ​ព្រះ​សាស្ដា​ទ្រង់​សំដែង​មគ្គ​ដ៏​ឧត្តម​ ​ដើម្បី​មិន​ឲ្យ​ប្រព្រឹត្តទៅ​នៃ​បាបធម៌​ទាំងឡាយ​នុ៎ះ​។​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់