​ព្រះពុទ្ធ​ ​បន្សាត់​បង់​នូវ​ទោសៈ​ជា​ពិស​ ​ទ្រង់​បន្ទោបង់​នូវ​កិលេស​ ​ជា​គ្រឿង​ចាក់ស្រេះ​របស់​អញ​ ​ដែល​ត្រាំ​នៅក្នុង​ចិត្ត​ ​អស់​រាត្រី​ដ៏​វែង​ ​ដែល​តាំងស៊ប់​ហើយ​ក្នុង​សន្ដាន​ ​អស់កាលដ៏យូរ​។​ ​

​តេ​លុកា​និ​ត្ថេ​រ​។​ ​


 [​២៥២​]​ ​អ្នក​ចូរ​មើល​នូវ​អត្តភាព​ ​ដែល​ធើ្វ​ឲ្យ​វិចិត្រ​ ​ជាទី​ប្រជុំ​នៃ​ដំបៅ​ដែល​តាំង​ឡើង​ព្រម​ហើយ​ ​(​ដោយ​ឆ្អឹង​ ​៣០០​ ​កំណាត់​)​ ​ជា​អត្តភាព​ក្ដៅក្រហាយ​ ​ដែល​ជនពាល​ត្រិះរិះ​ដោយ​ច្រើន​ ​ជា​អត្តភាព​មិន​ទៀងទាត់​ឋិតថេរ​។​ ​អ្នក​ចូរ​មើល​នូវ​រូប​ ​ដែល​ធើ្វ​ឲ្យ​វិចិត្រ​ដោយ​កែវមណី​ ​និង​ក​ណ្ឌល​ ​ដែល​ឆ្អឹង​ ​និង​ស្បែក​រួបរឹត​ហើយ​ ​(​រូប​នោះ​)​ ​រមែង​ល្អ​ដោយសារ​សំពត់​ទាំងឡាយ​។​ ​ជើង​ទាំងឡាយ​ ​លាប​ដោយ​ល័ខ​ស្រស់​ ​មុខ​លាប​ដោយ​គ្រឿង​លំអិត​ ​អាច​ញ៉ាំង​ជនពាល​ឲ្យ​វង្វេង​ ​តែ​មិន​អាច​ញ៉ាំង​បុគ្គល​អ្នក​ស្វែងរក​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​ឲ្យ​វង្វេង​បានទេ​។​ ​សក់​ទាំងឡាយ​ ​ដែលគេ​រចនា​ដូចជា​ក្រឡា​ចតុរង្គ​ ​ភ្នែក​ទាំងឡាយ​ ​លាប​ដោយ​ថ្នាំ​សម្រាប់​បន្តក់​ភ្នែក​ ​អាច​ញ៉ាំង​ជនពាល​ឲ្យ​វង្វេង​ ​តែ​មិន​អាច​ញ៉ាំង​បុគ្គល​អ្នក​ស្វែងរក​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​ឲ្យ​វង្វេង​បាន​ឡើយ​។​ ​កាយ​ស្អុយ​ដែលគេ​តាក់តែង​ហើយ​ ​ដូចជា​នាឡិ​សម្រាប់​ដាក់ថ្នាំ​បន្តក់​ ​ដែលគេ​វិចិត្រ​ហើយ​ថ្មី​ ​ៗ​ ​អាច​ញ៉ាំង​ជនពាល​ឲ្យ​វង្វេង​ ​តែ​មិន​អាច​ញ៉ាំង​បុគ្គល​អ្នក​ស្វែងរក​នូវ​ត្រើយ​ ​គឺ​ព្រះ​និពា្វន​ឲ្យ​វង្វេង​បាន​ឡើយ​។​
ថយ | ទំព័រទី ៥៥ | បន្ទាប់