​ពួក​ញាតិ​រំសាយសក់​ ​កន្ទក់កន្ទេញ​ ​ចំពោះ​បុគ្គល​ដែល​ស្លាប់​ហើយ​នោះ​ ​ទាំង​បាន​និយាយ​ថា​ ​ធើ្វ​ម្ដេច​ហ្ន៎​ ​ញាតិ​របស់​យើង​ទាំងឡាយ​ ​កុំ​ស្លាប់​វិញ​ ​ក៏​នាំ​ខ្មោច​នោះ​ ​ដែល​រុំ​ដោយ​សំពត់​ ​ទៅកាន់​ជើងថ្ករ​ ​ប្រជុំ​គ្នា​ដុត​ក្នុង​ទីនោះ​។​ ​បុគ្គល​ដែល​ស្លាប់​នោះ​ ​ត្រូវ​ពួក​អ្នក​ដុត​ចាក់​ដោយ​ឈើសូល​ ​ដុត​បុគ្គល​នោះ​ ​លះបង់​នូវ​ភោគៈ​ទាំងឡាយ​ ​មានតែ​សំពត់​មួយ​ស្លាប់​ទៅ​ ​ញាតិ​ទាំងឡាយ​ក្តី​ ​មិត្រ​ទាំងឡាយ​ក្តី​ ​ឬ​សម្លាញ់​ទាំងឡាយ​ក្តី​ ​ជាទី​ពឹង​មិន​មាន​ទេ​។​ ​ពួក​ទាយាទ​ ​(​អ្នក​ត្រូវ​ទទួល​មត៌ក​)​ ​រមែង​នាំទៅ​នូវ​ទ្រព្យរបស់​សត្វ​ដែល​ស្លាប់​នោះ​ ​ចំណែក​សត្វ​ដែល​ស្លាប់​នោះ​ ​ក៏​ទៅតាម​យថាកម្ម​ ​ទ្រព្យ​តិចតួច​ ​កូន​ប្រពន្ធ​ ​មាសប្រាក់​ ​និង​ដែន​ ​ក៏​មិនមែន​ជាប់​តាម​សត្វ​ដែល​ស្លាប់​នោះ​ទេ​។​ ​បុគ្គល​មិនមែន​បាន​នូវ​អាយុវែង​ ​ដោយសារ​ទ្រព្យ​ទេ​ ​ទាំង​មិនមែន​កំចាត់​បង់​នូវ​ជរា​ ​ដោយសារ​ទ្រព្យ​បានទេ​ ​ព្រោះថា​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​បាន​ពោល​នូវ​ជីវិត​នោះ​ថា​ ​តិច​ ​មិន​ទៀង​ ​មានការ​ប្រែប្រួល​ទៅជាធម្មតា​។​ ​ជន​ទាំងឡាយ​ ​អ្នក​ស្ដុកស្ដម្ភ​ ​និង​អ្នក​ទាល់ក្រ​ ​រមែង​ប៉ះពាល់​នូវ​ផស្សៈ​ ​(​មិនជា​ទី​ប្រាថ្នា​)​ ​
ថយ | ទំព័រទី ៥៧ | បន្ទាប់