​កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ដើម្បី​ប្រយោជន៍​ណា​ ​ប្រយោជន៍​នោះ​ ​គឺ​ការ​អស់​ទៅ​នៃ​សំយោជនៈ​ទាំងពួង​ ​អាត្មាភាព​បាន​ដល់ហើយ​។​ ​

​រដ្ឋ​បា​លត្ថេរ​។​


 [​២៥៣​]​ ​បុគ្គល​កាល​ឃើញ​រូប​ហើយ​ ​ធើ្វ​ទុក​ក្នុងចិត្ត​នូវ​និមិត្ត​ជាទីស្រឡាញ់​ ​ស្មារតី​រមែង​ភ្លាំងភ្លាត់​ ​បុគ្គល​នោះ​ ​រមែង​មានចិត្ត​ត្រេកអរ​ ​ទទួលយក​ ​លេប​យក​នូវ​អារម្មណ៍​នោះ​។​ ​វេទនា​ទាំងឡាយ​ជាច្រើន​ ​មាន​រូប​ជា​ដែន​កើត​ ​រមែង​ចំរើន​ដល់​បុគ្គល​នោះ​ ​ចិត្ត​របស់​បុគ្គល​នោះ​ ​រមែង​ចង្អៀតចង្អល់​ ​ព្រោះ​អភិជ្ឈា​ ​(​ការ​សំឡឹង​រំពៃ​)​ ​ផង​ ​ព្រោះ​វិហេសា​ ​(​ការបៀតបៀន​)​ ​ផង​ ​កាល​បុគ្គល​សន្សំ​យ៉ាងនេះ​ ​ទុក្ខ​ ​(​រមែង​ប្រព្រឹត្តទៅ​)​ ​បុគ្គល​នោះ​ ​លោក​ពោល​ថា​ ​ឆ្ងាយ​អំពី​ព្រះនិព្វាន​។​ ​បុគ្គល​កាល​ឮ​សំឡេង​ហើយ​ ​ធើ្វ​ទុក​ក្នុងចិត្ត​នូវ​និមិត្ត​ជាទីស្រឡាញ់​ ​ស្មារតី​រមែង​ភ្លាំងភ្លាត់​ ​បុគ្គល​នោះ​ ​រមែង​មានចិត្ត​ត្រេកអរ​ទទួលយក​ ​លេប​យក​នូវ​អារម្មណ៍​នោះ​។​ ​វេទនា​ទាំងឡាយ​ជាច្រើន​ ​មាន​សំឡេង​ជា​ដែន​កើត​ ​រមែង​ចំរើន​ដល់​បុគ្គល​នោះ​ ​ចិត្ត​របស់​បុគ្គល​នោះ​ ​រមែង​ចង្អៀតចង្អល់​ ​ព្រោះ​អភិជ្ឈា​ផង​ ​ព្រោះ​ ​វិហេសា​ផង​ ​បុគ្គល​កាល​សន្សំ​យ៉ាងនេះ​ ​ទុក្ខ​ ​(​រមែង​ប្រព្រឹត្តទៅ​)​ ​បុគ្គល​នោះ​ ​លោក​ពោល​ថា​ ​ឆ្ងាយ​អំពី​ព្រះនិព្វាន​។​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់