​បុគ្គល​កាល​ធុំក្លិន​ហើយ​ ​ធើ្វ​ទុក​ក្នុងចិត្ត​នូវ​និមិត្ត​ជាទីស្រឡាញ់​ ​ស្មារតី​រមែង​ភ្លាំងភ្លាត់​ ​បុគ្គល​នោះ​ ​រមែង​មានចិត្ត​ត្រេកអរ​ ​ទទួលយក​ ​លេប​យក​នូវ​អារម្មណ៍​នោះ​។​ ​វេទនា​ទាំងឡាយ​ជាច្រើន​ ​មាន​ក្លិន​ជា​ដែន​កើត​ ​រមែង​ចំរើន​ដល់​បុគ្គល​នោះ​ ​ចិត្ត​របស់​បុគ្គល​នោះ​ ​រមែង​ចង្អៀតចង្អល់​ ​ព្រោះ​អភិជ្ឈា​ផង​ ​ព្រោះ​វិហេសា​ផង​ ​បុគ្គល​កាល​សន្សំ​យ៉ាងនេះ​ ​ទុក្ខ​ ​(​រមែង​ប្រព្រឹត្តទៅ​)​ ​បុគ្គល​នោះ​ ​លោក​ពោល​ថា​ ​ឆ្ងាយ​អំពី​ព្រះនិព្វាន​។​ ​បុគ្គល​កាល​បរិភោគ​រស​ហើយ​ ​ធើ្វ​ទុក​ក្នុងចិត្ត​នូវ​និមិត្ត​ជាទីស្រឡាញ់​ ​ស្មារតី​រមែង​ភ្លាំងភ្លាត់​ ​បុគ្គល​នោះ​ ​រមែង​មានចិត្ត​ត្រេកអរ​ ​ទទួលយក​ ​និង​លេប​យក​នូវ​អារម្មណ៍​នោះ​។​ ​វេទនា​ទាំងឡាយ​ជាច្រើន​ ​មាន​រស​ជា​ដែន​កើត​ ​រមែង​ចំរើន​ដល់​បុគ្គល​នោះ​ ​ចិត្ត​របស់​បុគ្គល​នោះ​ ​រមែង​ចង្អៀតចង្អល់​ ​ព្រោះ​អភិជ្ឈា​ផង​ ​ព្រោះ​វិហេសា​ផង​ ​បុគ្គល​កាល​សន្សំ​យ៉ាងនេះ​ ​ទុក្ខ​ ​(​រមែង​ប្រព្រឹត្តទៅ​)​ ​បុគ្គល​នោះ​ ​លោក​ពោល​ថា​ ​ឆ្ងាយ​អំពី​ព្រះនិព្វាន​។​ ​បុគ្គល​កាល​ប៉ះពាល់​នូវ​ផស្សៈ​ ​ហើយ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​និមិត្ត​ជាទីស្រឡាញ់​ ​ស្មារតី​រមែង​ភ្លាំងភ្លាត់​ ​បុគ្គល​នោះ​ ​រមែង​មានចិត្ត​ត្រេកអរ​ ​ទទួលយក​ ​លេប​យក​នូវ​អារម្មណ៍​នោះ​។​ ​វេទនា​ទាំងឡាយ​ជាច្រើន​ ​មាន​ផស្សៈ​ជា​ដែន​កើត​ ​រមែង​ចំរើន​ដល់​បុគ្គល​នោះ​ ​ចិត្ត​របស់​បុគ្គល​នោះ​ ​រមែង​ចង្អៀតចង្អល់​ ​ព្រោះ​អភិជ្ឈា​ផង​ ​ព្រោះ​វិហេសា​ផង​ ​
ថយ | ទំព័រទី ៦១ | បន្ទាប់