បុគ្គល​កាល​សន្សំ​យ៉ាងនេះ​ទុក​ ​(​រមែង​ប្រព្រឹត្តទៅ​)​ ​បុគ្គល​នោះ​ ​លោក​ពោល​ថា​ ​ឆ្ងាយ​អំពី​ព្រះនិព្វាន​។​ ​បុគ្គល​កាល​ដឹង​នូវ​ធម្មារម្មណ៍​(​១​)​ ​ហើយ​ ​ធើ្វ​ទុក​ក្នុងចិត្ត​នូវ​និមិត្ត​ជាទីស្រឡាញ់​ ​ស្មារតី​រមែង​ភ្លាំងភ្លាត់​ ​បុគ្គល​នោះ​ ​រមែង​មានចិត្ត​ត្រេកអរ​ទទួលយក​ ​លេប​យក​អារម្មណ៍​នោះ​។​ ​វេទនា​ទាំងឡាយ​ជាច្រើន​ ​មាន​ធម្មារម្មណ៍​ជា​ដែន​កើត​ ​រមែង​ចំរើន​ដល់​បុគ្គល​នោះ​ ​ចិត្ត​របស់​បុគ្គល​នោះ​ ​រមែង​ចង្អៀតចង្អល់​ ​ព្រោះ​អភិជ្ឈា​ផង​ ​ព្រោះ​វិហេសា​ផង​ ​បុគ្គល​កាល​សន្សំ​យ៉ាងនេះ​ ​ទុក្ខ​ ​(​រមែង​ប្រព្រឹត្តទៅ​)​ ​បុគ្គល​នោះ​ ​លោក​ពោល​ថា​ ​ឆ្ងាយ​អំពី​ព្រះនិព្វាន​។​ ​បុគ្គល​នោះ​ ​ឃើញ​រូប​ហើយ​ ​មានស្មារតី​ខ្ជាប់ខ្ជួន​ ​មិន​ត្រេកអរ​ក្នុង​រូប​ទាំងឡាយ​ ​រមែង​មានចិត្ត​ប្រាសចាក​តម្រេក​ ​គ្រាន់តែ​ទទួលដឹង​តែ​មិន​លេប​យក​នូវ​អារម្មណ៍​នោះ​។​ ​បុគ្គល​នោះ​ ​កាល​ឃើញ​រូប​ ​ទទួល​វេទនា​ ​(​កិលេស​វដ្ដៈ​)​ ​រមែង​អស់​ទៅ​ ​មិន​ចំរើន​ឡើង​ដោយ​ប្រការ​ណា​ ​បុគ្គល​នោះ​ ​ជា​អ្នកមាន​ស្មារតី​ ​ប្រព្រឹត្តទៅ​ដោយ​ប្រការ​នោះ​ ​បុគ្គល​កាល​មិន​សន្សំ​យ៉ាងនេះ​ ​ទុក្ខ​ ​(​រមែង​មិន​ប្រព្រឹត្តទៅ​)​ ​បុគ្គល​នោះ​ ​លោក​ពោល​ថា​ ​ជិត​ព្រះនិព្វាន​។​ ​បុគ្គល​នោះ​ ​ឮ​សំឡេង​ ​មានស្មារតី​ខ្ជាប់ខ្ជួន​ ​រមែង​មិន​ត្រេកអរ​ ​ក្នុង​សំឡេង​ទាំងឡាយ​ ​រមែង​មានចិត្ត​ប្រាសចាក​តម្រេក​ ​គ្រាន់តែ​ទទួលដឹង​ ​មិន​លេប​យក​នូវ​អារម្មណ៍​នោះ​។​ ​
​(​១​)​ ​ពាក្យ​ថា​ធម៌​ក្នុង​ទីនេះ​ ​សំដៅយក​ចិត្ត​ដែល​ប្រកបដោយ​តម្រេក​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៦២ | បន្ទាប់