​បុគ្គល​នោះ​ ​ប៉ះពាល់​នូវ​ផស្សៈ​ហើយ​ ​មានស្មារតី​ខ្ជាប់ខ្ជួន​ ​មិន​ត្រេកអរ​ ​ក្នុង​ផស្សៈ​ទាំងឡាយ​ ​រមែង​មានចិត្ត​ប្រាសចាក​តម្រេក​ ​គ្រាន់តែ​ទទួលដឹង​ ​តែ​មិន​លេប​យក​នូវ​អារម្មណ៍​នោះ​។​ ​បុគ្គល​នោះ​ ​កាល​ប៉ះពាល់​នូវ​ផស្សៈ​ ​ទទួល​វេទនា​ ​(​កិលេស​វដ្ដៈ​)​ ​រមែង​អស់​ទៅ​ ​មិន​ចំរើន​ឡើង​ ​ដោយ​ប្រការ​ណា​ ​បុគ្គល​នោះ​ ​ជា​អ្នកមាន​ស្មារតី​ ​ប្រព្រឹត្ត​ដោយ​ប្រការ​នោះ​ ​បុគ្គល​កាល​មិន​សន្សំ​យ៉ាងនេះ​ ​ទុក្ខ​ ​(​រមែង​មិន​ប្រព្រឹត្តទៅ​)​ ​បុគ្គល​នោះ​ ​លោក​ពោល​ថា​ ​ជិត​ព្រះនិព្វាន​។​ ​បុគ្គល​នោះ​ ​ដឹង​នូវ​ធម្មារម្មណ៍​ ​មានស្មារតី​ខ្ជាប់ខ្ជួន​ ​មិន​ត្រេកអរ​ ​ក្នុង​ធម្មារម្មណ៍​ទាំងឡាយ​ ​រមែង​មានចិត្ត​ប្រាសចាក​តម្រេក​ ​គ្រាន់តែ​ទទួលដឹង​ ​តែ​មិន​លេប​យក​នូវ​អារម្មណ៍​នោះ​។​ ​បុគ្គល​នោះ​ ​កាល​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ ​ទទួល​វេទនា​ ​(​កិលេស​វដ្ដៈ​)​ ​រមែង​អស់​ទៅ​មិន​ចំរើន​ឡើង​ ​ដោយ​ប្រការ​ណា​ ​បុគ្គល​នោះ​ ​ជា​អ្នកមាន​ស្មារតី​ ​ប្រព្រឹត្តទៅ​ដោយ​ប្រការ​នោះ​ ​បុគ្គល​កាល​មិន​សន្សំ​យ៉ាងនេះ​ ​ទុក្ខ​ ​(​រមែង​មិន​ប្រព្រឹត្តទៅ​)​ ​បុគ្គល​នោះ​ ​លោក​ពោល​ថា​ ​ជិត​ព្រះនិព្វាន​។​

​មា​លុង្ក្យ​បុ​ត្ត​ត្ថេ​រ​។​ ​


 [​២៥៤​]​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​មាន​ព្រះ​កាយ​ដ៏​បរិបូណ៌​ ​ជាទី​គាប់ចិត្ត​ក្រៃលែង​ ​មាន​ព្រះ​ជាតិ​ដ៏​ល្អ​ ​មាន​ព្រះនេត្រ​ដ៏​ល្អ​ ​មាន​សម្បុរ​ដូចជា​សម្បុរ​នៃ​មាស​ ​មាន​ព្រះ​ទា​ឋ឵​ដ៏​សក្បុស​ ​ទ្រង់​មាន​ព្យាយាម​។​ ​
ថយ | ទំព័រទី ៦៤ | បន្ទាប់