​ថេរគាថា​ ​តឹ​សនិ​បាត​


 [​២៥៩​]​ ​ឥសី​ឈ្មោះ​បណ្ឌ​រស​គោត្រ​ ​ឃើញ​ពួក​ភិក្ខុ​ជាច្រើន​ ​ដែល​គួរ​នាំមក​នូវ​សេចក្តី​ជ្រះថ្លា​ ​មានចិត្ត​អប់រំ​ហើយ​ ​សង្រួម​ល្អ​ហើយ​ ​ក៏បាន​សួរ​នូវ​ព្រះ​ថេរៈ​ឈ្មោះ​ ​បុស្សៈ​ថា​។​ ​ពួក​ភិក្ខុ​នឹង​មានប្រាថ្នា​ដូចម្ដេច​ ​មានបំណង​ដូចម្ដេច​ ​មាន​អាកប្ប​កិរិយា​ដូចម្ដេច​ ​ក្នុង​កាល​អនាគត​ ​លោក​ដែល​ខ្ញុំ​សួរ​ហើយ​ ​សូម​ប្រាប់​នូវ​ដំណើរ​នោះ​ឲ្យ​ទាន​។​ ​
 ​(​ព្រះ​បុស្ស​ត្ថេ​រ​ ​ពោល​ថា​)​ ​ម្នាល​ឥសី​ឈ្មោះ​បណ្ឌ​រស​ ​អ្នក​ចូរ​ស្ដាប់​ពាក្យ​អាត្មា​ ​ចូរ​ចាំទុក​ដោយ​គោរព​ ​អាត្មា​នឹង​ប្រាប់​នូវ​កាល​ជា​អនាគត​។​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ជា​បុគ្គល​មាន​សេចក្តី​ក្រោធ​ ​ចង​សេចក្តី​ក្រោធ​ទុក​ ​ជា​អ្នក​លុបគុណ​គេ​ ​ជា​បុគ្គល​របឹង​ ​ជា​អ្នក​បោក​ប្រាស​ ​ជា​អ្នក​ច្រណែន​ ​ជា​អ្នកមាន​វាទៈ​ផ្សេង​ ​ៗ​ ​គ្នា​ ​នឹង​មាន​ក្នុង​អនាគត​។​ ​ភិក្ខុ​មាន​សេចក្តី​ប្រកាន់​ថា​ខ្លួន​ ​ដឹង​ធម៌​ដ៏​ជ្រាលជ្រៅ​ ​មាន​អារម្មណ៍​ក្នុង​ត្រើយ​ ​(​ខាងអាយ​អំពី​ធម៌​នោះ​)​ ​មានចិត្ត​ស្រាល​ ​មិន​ធ្ងន់​ក្នុង​ព្រះ​សទ្ធម្ម​ ​រមែង​ជា​អ្នក​មិន​មាន​សេចក្តី​គោរព​គ្នានឹងគ្នា​។​ ​ទោស​ទាំងឡាយ​ជាច្រើន​ ​នឹង​កើតឡើង​ក្នុង​លោក​ ​ក្នុង​កាល​ជា​អនាគត​ ​គឺ​ពួក​ភិក្ខុ​អប្ប​ប្រាជ្ញា​នឹង​ញ៉ាំង​ធម៌​ដែល​ព្រះមានព្រះភាគ​សំដែង​ហើយដោយ​ប្រពៃ​នេះ​ ​ឲ្យ​សៅហ្មង​។​ ​ពួក​ភិក្ខុ​សាបសូន្យ​ចាក​គុណ​ ​កាល​ចរចា​ក្នុង​សង្ឃ​ ​នឹងជា​អ្នក​ក្លៀវក្លា​ ​មាន​កំឡាំង​ ​មាន​មាត់រឹង​ ​តែ​ជា​អ្នក​មិន​មានការ​ចេះដឹង​។​ ​
ថយ | ទំព័រទី ៨៤ | បន្ទាប់