​ឯ​ពួក​ភិក្ខុ​មានគុណ​ ​មាន​ហិរិ​ ​មិន​មាន​សេចក្តី​ត្រូវការ​ ​(​របស់​អ្វី​)​ ​កាល​ពោល​ពាក្យ​ក្នុង​សង្ឃ​តាម​សេចក្តី​ពិត​ ​នឹងជា​អ្នកមាន​កំឡាំង​ថយ​។​ ​ក្នុង​អនាគតកាល​ ​ពួក​ភិក្ខុ​ដែល​ឥត​ប្រាជ្ញា​ ​នឹង​ត្រេកត្រអាល​ចំពោះ​ប្រាក់​មាស​ ​ស្រែចម្ការ​ ​ពពែ​ ​ចៀម​ ​ខ្ញុំស្រី​ ​និង​ខ្ញុំប្រុស​។​ ​ពួក​ភិក្ខុ​ពាល​ ​ជា​អ្នក​សំគាល់​ក្នុង​ការ​លើកទោស​ ​មិន​តាំង​មាំ​ក្នុង​សីល​ទាំងឡាយ​ ​ជា​អ្នកក្រ​អឺត​ក្រអោង​ ​ត្រេកត្រអាល​ក្នុង​ជម្លោះ​ ​នឹង​ត្រាច់​ទៅ​ផ្សេង​ ​ៗ​ ​ដូច​ម្រឹគ​ ​មួយទៀត​ ​នឹង​មាន​ពួក​ភិក្ខុ​ជា​អ្នក​រាយមាយ​ ​ស្លៀកដណ្ដប់​ចីវរ​មាន​ពណ៌ខៀវ​ ​ជា​មនុស្ស​កុហក​ ​ជា​បុគ្គល​រឹងត្អឹង​ ​ជា​អ្នកចរចា​រួសរាយ​ ​មាន​កិលេស​ដូច​ស្នែង​ ​នឹង​ប្រព្រឹត្ត​ដូច​ព្រះ​អរិយៈ​។​ ​ពួក​ភិក្ខុ​ ​ដែល​មាន​សក់​រលើប​ដោយ​ប្រេង​ ​ជា​អ្នក​ឃ្លេងឃ្លោង​ ​មាន​ភ្នែក​លាបថ្នាំ​ ​ដណ្ដប់សំពត់​មាន​សម្បុរ​ដូច​ភ្លុក​ ​នឹង​ដើរតាម​ច្រក​។​ ​ភិក្ខុ​ពាល​ទាំងនោះ​ ​នឹង​ខ្ពើម​នូវ​សំពត់​កាសាវៈ​ ​ដែល​ពួក​ព្រះ​អរិយៈ​មានចិត្ត​ផុត​ស្រឡះ​មិន​ខ្ពើម​ ​ជា​សំពត់​ជ្រលក់​ត្រឹមត្រូវ​ ​ជា​ទង់ជ័យ​នៃ​ព្រះ​អរិយៈ​ ​ហើយ​ជា​អ្នក​ជ្រប់​នៅតែ​ក្នុង​សំពត់​មាន​ពណ៌ស​។​ ​នឹង​មាន​ពួក​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​លាភ​ ​ជា​បុគ្គល​ខ្ជិល​ ​មាន​ព្យាយាម​ទន់​ ​ទាំង​ជា​បុគ្គល​ធុញទ្រាន់​នឹង​ព្រៃធំ​ ​ៗ​ ​ទាំងឡាយ​ ​ហើយ​នៅតែ​ក្នុង​សេនាសនៈ​ជិត​ ​ៗ​ ​ស្រុក​។​ ​ពួក​ភិក្ខុ​ណា​ ​ៗ​ ​ត្រេកអរ​ក្នុង​មិច្ឆាជីវៈ​ ​នឹង​បានលាភ​គ្រប់​កាល​ទាំងពួង​ ​ពួក​ភិក្ខុ​ដែល​សិក្សា​តាម​ភិក្ខុ​ទាំងនោះ​ ​ៗ​ ​ក៏​នឹង​ទៅជា​អ្នក​មិន​សង្រួម​។​ ​
ថយ | ទំព័រទី ៨៥ | បន្ទាប់