​ពួក​ភិក្ខុ​ណា​ ​ៗ​ ​ជា​អ្នក​មិនបាន​លាភ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​នឹង​មិន​មាន​គេ​បូជា​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​នឹង​មិន​គប់​រក​នូវ​អ្នកប្រាជ្ញ​ ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​ក្នុង​កាលនោះ​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​នឹង​តិះដៀល​នូវ​សំពត់​កាសាវៈ​ ​ជា​ទង់ជ័យ​របស់​ខ្លួន​ ​ហើយ​ទៅ​ស្លៀកដណ្ដប់​សំពត់​ ​ជា​ទង់ជ័យ​ពួក​តិរ្ថិយ​ ​ដែល​ជ្រលក់​ដោយ​មក្លឿ​ក៏​មាន​ ​ជា​សំ​ពត់​សក៏​មាន​។​ ​សេចក្ដី​មិន​គោរព​ក្នុង​សំពត់​កាសាវៈ​នៃ​ពួក​ភិក្ខុ​ទាំងនោះ​ ​នឹង​មាន​ក្នុង​កាលនោះ​ ​ទាំង​ការពិចារណា​ ​ក្នុង​សំពត់​កាសាវៈ​ ​នៃ​ពួក​ភិក្ខុ​ ​ក៏​នឹង​មិន​មាន​ដែរ​។​ ​ដំរី​ដ៏​ប្រសើរ​ ​កាល​ត្រូវ​សេចក្ដីទុក្ខ​គ្រប​សង្កត់​ ​ត្រូវ​សរ​មុត​ ​ញ័រ​កាយ​ចំប្រប់​ ​ក៏​មានការ​គិតពិចារណា​ដ៏​ខ្លាំងក្រៃ​លែង​ ​ជា​គំនិត​ដែល​មិនធ្លាប់​គិត​មក​។​ ​ព្រោះថា​ ​គ្រានោះ​ ​ដំរី​ឆទ្ទន្ត​ ​បានឃើញ​សំពត់​កាសាវៈ​ ​ជា​ទង់ជ័យ​ព្រះអរហន្ត​ ​ដែល​ជ្រលក់​យ៉ាង​ល្អ​ ​ហើយ​បាន​ពោល​នូវ​គាថា​ទាំងឡាយ​ ​ដែល​ប្រកបដោយ​ប្រយោជន៍​ ​ក្នុងខណៈនោះ​ឯង​។​ ​បុគ្គល​ណា​ ​មិនទាន់​ប្រាសចាក​ទឹកចត់​ ​គឺ​រាគាទិក្កិលេស​ ​ជា​អ្នក​ប្រាស​ចា​ក​ទមៈ​ ​និង​សច្ចៈ​ ​ស្លៀកដណ្ដប់​នូវ​សំពត់​កាសាវៈ​ ​បុគ្គល​នោះ​ ​មិន​គួរ​ ​(​ស្លៀកដណ្ដប់​)​ ​នូវ​សំពត់​កាសាវៈ​ឡើយ​។​ ​លុះតែ​បុគ្គល​ណា​ ​បាន​ខ្ជាក់​ចោល​នូវ​ទឹកចត់​ ​គឺ​រាគាទិក្កិលេស​ ​តាំង​មាំ​ល្អ​ក្នុង​សីល​ទាំងឡាយ​ ​ប្រកប​ដោយ​ទមៈ​ ​និង​សច្ចៈ​ ​បុគ្គល​នោះ​ឯង​ ​ទើប​គួរ​ ​(​ស្លៀកដណ្ដប់​)​ ​នូវ​សំពត់​កាសាវៈ​។​ ​
ថយ | ទំព័រទី ៨៦ | បន្ទាប់