[​២៥៤​]​ ​បណ្ដា​មនុស្ស​ទាំងឡាយ​ ​(​មនុស្ស​ណា​)​ ​បើទុកជា​ខ្លួន​នៅក្មេង​ ​តែ​មាន​ប្រាជ្ញាវាងវៃ​ ​មនុស្ស​នោះ​ ​ទើប​ឈ្មោះថា​ ​ធំ​ក្នុង​ពួក​មនុស្ស​នោះ​ ​មនុស្ស​ល្ងង់ខ្លៅ​ ​សូម្បី​មាន​សរីរៈ​ ​(​ធាត់​ធំ​)​ ​ក៏​មិន​ឈ្មោះថា​ធំ​ឡើយ​។​

​ចប់​ ​កេ​ឡិ​សីល​ជាតក​ ​ទី២​។​


​ខន្ធ​បរិត្ត​ជាតក​ ​ទី៣​


 [​២៥៥​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​ភាវៈ​ជា​មិត្រ​របស់​អាត្មាអញ​ ​(​ចូរ​មាន​ជាមួយ​)​ ​នឹង​ត្រកូល​ស្ដេច​នាគ​ឈ្មោះ​វិរូបក្ខៈ​ទាំងឡាយ​ផង​ ​ភាវៈ​ជា​មិត្រ​របស់​អាត្មាអញ​ ​(​ចូរ​មាន​ជាមួយ​)​ ​នឹង​ត្រកូល​ស្ដេច​នាគ​ឈ្មោះ​ឯ​រាប​ថៈ​ទាំងឡាយ​ផង​ ​ភាវៈ​ជា​មិត្រ​របស់​អាត្មាអញ​ ​(​ចូរ​មាន​ជាមួយ​)​ ​នឹង​ត្រកូល​ស្ដេច​នាគ​ឈ្មោះ​ឆ​ព្យា​បុ​ត្តៈ​ទាំងឡាយ​ផង​ ​ភាវៈ​ជា​មិត្រ​របស់​អាត្មាអញ​ ​(​ចូរ​មាន​ជាមួយ​)​ ​នឹង​ត្រកូល​ស្ដេច​នាគ​ឈ្មោះ​ក​ណ្ហា​គោតម​កៈ​ទាំងឡាយ​ផង​ ​ភាវៈ​ជា​មិត្រ​របស់​អាត្មាអញ​ ​(​ចូរ​មាន​ជាមួយ​)​ ​នឹង​សត្វ​ឥត​ជើង​ទាំងឡាយ​ផង​ ​ភាវៈ​ជា​មិត្រ​របស់​អាត្មាអញ​ ​(​ចូរ​មាន​ជាមួយ​)​ ​នឹង​សត្វ​ជើង​ពីរ​ទាំងឡាយ​ផង​ ​ភាវៈ​ជា​មិត្រ​របស់​អាត្មាអញ​ ​(​ចូរ​មាន​ជាមួយ​)​ ​នឹង​សត្វ​ជើង​ ​៤​ ​ទាំងឡាយ​ផង​ ​ភាវៈ​ជា​មិត្រ​របស់​អាត្មាអញ​ ​(​ចូរ​មាន​ជាមួយ​)​ ​នឹង​សត្វ​ជើង​ច្រើន​ទាំងឡាយ​ផង​
ថយ | ទំព័រទី ១០២ | បន្ទាប់