[​២៨០​]​ ​បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ប្រសើរ​ជាង​ជន​ ​(​ឯ​បណ្ឌិត​បុរស​)​ ​ឃើញ​នូវ​ហេតុនេះ​ហើយ​ ​មិន​គប្បី​បញ្ចេញវាចា​ជាកុសល​ ​ឲ្យ​ហួស​វេលា​ ​ព្រះអង្គ​គង់​នឹង​ទត​ឃើញ​អណ្ដើក​ ​ដែល​ដល់​នូវ​សេចក្ដីវិនាស​ ​ព្រោះតែ​និយាយ​ច្រើន​។​

​ចប់​ ​ក​ច្ឆ​ប​ជាតក​ ​ទី៥​។​


​មច្ឆ​ជាតក​ ​ទី៦​


 [​២៨១​]​ ​(​ត្រី​ឈ្មោល​ ​ពោល​ថា​)​ ​ភ្លើង​នេះ​អញ​មិន​ក្ដៅ​ ​ឈើស្រួច​ដែលគេ​បិត​សំ​រួច​ល្អ​ហើយ​ ​ក៏​អញ​មិន​ឈឺ​ ​អញ​ឈឺ​តែ​ត្រង់​មេត្រី​សំគាល់​អញ​ ​ថាទៅ​ត្រេកអរ​នឹង​មេត្រី​ដទៃ​នោះ​។​
 [​២៨២​]​ ​ភ្លើង​ ​គឺ​រាគៈ​នោះ​ ​រលាក​នូវ​អញ​ផង​ ​ចិត្ត​ ​(​ដ៏​សម្បយុត្ត​ដោយ​រាគៈ​)​ ​ក៏​ញ៉ាំង​អញ​ឲ្យ​ក្ដៅ​ផង​ ​បពិត្រ​ព្រានសំណាញ់​ទាំងឡាយ​ ​សូមអ្នក​ទាំងឡាយ​លែង​ខ្ញុំ​ទៅ​ ​(​សត្វ​ដែល​ឋិតនៅ​)​ ​ក្នុង​កាម​ ​អ្នក​ទាំងឡាយ​កុំ​បៀតបៀន​ក្នុង​ហេតុ​នីមួយ​។​

​ចប់​ ​មច្ឆ​ជាតក​ ​ទី៦​។​

ថយ | ទំព័រទី ១១១ | បន្ទាប់