​កាសាវ​វគ្គ​ ​ទី៨​
​កាសាវ​ជាតក​ ​ទី១​


 [​២៩១​]​ ​(​ដំរី​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​មាន​ទឹកចត់​ ​គឺ​កិលេស​មិនទាន់​លះ​ចេញ​ហើយ​ ​ជា​អ្នក​ប្រាស​ចា​ក​ទមៈ​ ​(​ការ​ទូន្មាន​នូវ​ឥន្រ្ទិយ​)​ ​និង​សច្ចៈ​ ​និង​ស្លៀកដណ្ដប់​នូវ​សំពត់​ ​ដែល​ជ្រលក់​ដោយ​ទឹកចត់​ ​បុគ្គល​នោះ​ ​មិន​គួរ​នឹង​ស្លៀកដណ្ដប់​នូវ​សំពត់​ជ្រលក់​ដោយ​ទឹកចត់​ឡើយ​។​
 [​២៩២​]​ ​ចំណែកខាង​បុគ្គល​ណា​ ​មាន​ទឹកចត់​ ​គឺ​កិលេស​ខ្ជាក់​ចោល​ហើយ​ ​មានចិត្ត​តាំង​មាំ​ល្អ​ក្នុង​សីល​ទាំងឡាយ​ ​ជា​អ្នក​ប្រកប​ដោយ​ទមៈ​ ​និង​សច្ចៈ​ ​បុគ្គល​នោះ​ឯង​ ​ទើប​គួរ​នឹង​ស្លៀកដណ្ដប់​នូវ​សំពត់​ជ្រលក់​ដោយ​ទឹកចត់​បាន​។​

​ចប់​ ​កាសាវ​ជាតក​ ​ទី១​។​


​ចុល្ល​ននិ្ទយ​ជាតក​ ​ទី២​


 [​២៩៣​]​ ​(​នាយ​ព្រាន​ ​ពោល​ថា​)​ ​បា​រា​សរិយ​ព្រាហ្មណ៍​ ​បាន​ពោល​នូវ​ពាក្យ​ណា​ថា​ ​បាបកម្ម​ណា​ ​ដែល​ធ្វើ​ហើយ​ ​ញ៉ាំង​អ្នកឲ្យ​ក្ដៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​អ្នក​កុំ​ធ្វើបាប​កម្ម​នោះ​ឡើយ​ ​នេះ​ជា​ពាក្យ​របស់​អាចារ្យ​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់